(អ៉ីស្រាអែល)៖ អាជ្ញាធរបុរាណវត្ថុអ៉ីស្រាអែល (IAA) បានឲ្យដឹងនៅថ្ងៃពុធនេះថា អ្នកបុរាណវិទូអ៉ីស្រាអែលបានរកឃើញពងមាន់ដែលមានអាយុកាលប្រហែលជាង ១,០០០ឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។

ស៊ុតនេះត្រូវបានគេរកឃើញនៅកន្លែងជីករកវត្ថុបុរាណមួយនៅកណ្តាលទីក្រុង Yavne នៅក្នុងរណ្តៅថ្មដែលមានអាយុកាល តាំងពីសម័យចក្រភពអ៉ីស្លាម នាស.វទី៧មកម្លេ៉ះ។

បុរាណវិទូបាននិយាយថា ការគង់នៅដ៏កម្ររបស់ស៊ុតនេះ គឺដោយសារតែលក្ខខណ្ឌដែលមានតាំងពីជាច្រើនសតវត្សរ៍មកហើយ។ វាស្ថិតនៅក្នុងរណ្តៅដែលផ្ទុកនូវកាកសំណល់ទន់របស់មនុស្ស។

ទោះជាយ៉ាងណាស៊ុតនោះមានស្នាមប្រេះតូចមួយនៅផ្នែកខាងក្រោម ដូច្នេះសាច់ខាងក្នុងភាគច្រើនរបស់វាបានលេចចេញ ដោយនៅសល់តែសាច់ពណ៌លឿងបន្តិចបន្តួចប៉ុណ្ណោះ ដែលត្រូវរក្សាទុកសម្រាប់ការវិភាគ DNA នាពេលអនាគត។

ការចិញ្ចឹមសត្វសុបក្សីត្រូវបានណែនាំដល់តំបន់នេះកាលពី ២,៣០០ឆ្នាំមុនម៉្លេះ ក្នុងសម័យកាល Hellenistic និងដើមសម័យរ៉ូម៉ាំង៕