(ក្រុងឡុងដ៍)៖ Tottenham Hotspur បានកំពុងទាក់ទងលោក Paulo Fonseca ដែលជាអតីតគ្រូបង្វឹកក្លិប Roma មកដឹកនាំជំនួសកន្លែងលោក Jose Mourinho ដែលទំនេរនៅឡើយ។

បុរសសញ្ជាតិព័រទុយហ្គាល់ Fonseca ធ្លាក់ដឹកនាំក្លិប Shakhtar Donetsk របស់អ៊ុយក្រែនឈ្នះពានលីគ ៣សម័យកាលផងដែរ ដែលទើបតែលាឈប់ពីក្លិបលេងនៅ Serie A, Roma នៅក្រោយបញ្ចប់រដូវកាលឆ្នាំ២០២០-២០២១ នៅពេលដឹកនាំក្លិបរហស្សនាម «រមាស» បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៧។

គិតមកទល់នឹងពេលនេះ មាន់ខ្នាយមាស Tottenham Hotspur នៅមិនទាន់រកគ្រូបង្វឹកថ្មីបាននៅឡើយទេ គិតចាប់តាំងពីបញ្ចប់តំណែងលោក Jose Mourinho កាលខែមេសា ឆ្នាំ២០២១ មក ដ្បិតការទាក់ទងអតីតគ្រូបង្វឹកចាស់ លោក Mauricio Pochettino និងលោក Antonio Conte សុទ្ធតែត្រូវបានបរាជ័យដូចគ្នា។

ប្រសិនបើលោក Paulo Fonseca ព្រមមកដឹកនាំ Spurs មែននោះ មានន័យថា លោកនឹងធ្វើការជាមួយប្រធានកីឡាថ្មីគឺលោក Fabio Paratici ក្រោយលាឈប់ពីក្លិបអ៉ីតាលី Juventus បន្ទាប់ពីចំណាយពេល ១១ឆ្នាំនៅទីនោះ៕