(កណ្តាល)៖ បុរីខេមរភូមិ នឹងលេខចេញរូបរាង និងប្រណីតភាពរបស់ខ្លួនជាផ្លូវការ ក្បែរតំបន់អាកាសយាដ្ឋានអន្តរជាតិថ្មី នៃស្រុកកណ្តាលស្ទឹង នាពេលឆាប់ៗខាងមុននេះហើយ បន្ទាប់ពីបុរីនេះត្រូវបានធ្វើពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ជាផ្លូវការ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ នៅលើផ្ទៃដីប្រមាណ ៣ហិចតា ស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើតាមលោកស្រី សុខ បូរី ប្រធានផ្នែកលក់បុរីខេមរភូមិ បានឲ្យដឹងថា គម្រោងបុរីខេមរភូមិនេះ ត្រូវបានវិនិយោគឡើង ដោយក្រុមហ៊ុន Monarchy land & Investment នៅលើផ្ទៃដី ចំនួន៣ ហិចតា នៅក្នុងភូមិសាស្ត្រ តំបន់សក្តានុពលថ្មី របស់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានចម្ងាយត្រឹមតែ ៧០០ម៉ែត្រ ពីផ្លូវជាតិលេខ២ (ខាងឆ្វេងដៃ បើមកពីព្រែកហូរ និង ខាងស្តាំដៃ បើមកពីរង្វង់មូលគួរស្រូវ) គឺត្រង់ចំណុចភូមិឆ្មាពួន ឃុំជើងកើប។

គម្រោង បុរីខេមរភូមិ ដែលត្រូវចាប់ផ្តើម សាងសង់ជាផ្លូវការនេះ មានការអភិវឌ្ឍចេញជាសំណង់លំនៅដ្ឋាន ជាង១០០ផ្ទះ ដែលចែកចេញជា ៣ប្រភេទផ្ទះ។ ក្នុងនោះ មានប្រភេទផ្ទះល្វែង បែបអាជីវកម្ម (Shop House ), ប្រភេទផ្ទះវីឡាកូនកាត់ (Link House) និងប្រភេទផ្ទះវីឡាទោល (Single Villa) ដែលសំណង់លំនៅដ្ឋានទាំងនេះ ប្រើពេលសាងសង ជាង១ឆ្នាំ (ចាប់ពីខែមិថុនា ឆ្នាំ២០២១នេះ រហូតដល់ ខែមិថុនា ឆ្នាំ២០២២)។

សម្រាប់សំណង់លំនៅដ្ឋាន នៅក្នុងបុរីខេមរភូមិនេះ ត្រូវបានរចនា និងសាងសង់ឡើង តាមបែបស៉ីវិល័យ ស្របទៅតាមតម្រូវការ និងទំហំខុសៗគ្នាសម្រាប់អតិថិជន ក្នុងនោះ៖

* ប្រភេទផ្ទះវីឡាកូនកាត់ (Link House) មានទំហំដី ៥ម៉ែត្រ គុណ២០ម៉ែត្រ និងមានទំហំផ្ទះ ៤ម៉ែត្រ គុណ ១០ ម៉ែត្រ, មាន២បន្ទប់គេង និង៣បន្ទប់ទឹក មានតម្លៃចាប់ពី ៤.៨៨០០ ដុល្លារអាមេរិច ឡើងទៅ។

* ប្រភេទផ្ទះល្វែង បែបអាជីវកម្ម (Shop house) មានទំហំដី ៤.២ម៉ែត្រ គុណ ២៥ម៉ែត្រ និងមានទំហំផ្ទះ ៤.២ម៉ែត្រ គុណ ១៤.៥ម៉ែត្រ មាន៤បន្ទប់គេង និង ៥បន្ទប់ទឹក មានតម្លៃចាប់ពី ៩.៨៨០០ដុល្លារអាមេរិចឡើងទៅ។

* ប្រភេទផ្ទះវីឡាទោល (Single Villa) មានទំហំដី ១០ម៉ែត្រ គុណ២០ម៉ែត្រ និងមានទំហំផ្ទះ ៧ម៉ែត្រ គុណ១២ម៉ែត្រ មាន៦បន្ទប់គេង និង៧បន្ទប់ទឹក នៅសល់ដីចំហៀងផ្ទះ ១ម៉ែត្រកន្លះ ទីធ្លាមុខផ្ទះ ពី៦ម៉ែត្រ កន្លះ ទៅ៨ម៉ែត្រ អាចចតរថយន្តបាន២គ្រឿង ហើយនៅខាងក្រោយផ្ទះ មាននៅសល់ដី ចាប់ពី២ម៉ែត្រ ទៅ៤ម៉ែត្រកន្លះ មានតម្លៃចាប់ពី ១៣ម៉ឺន ៨ពាន់ ៨០០ដុល្លារឡើងទៅ។

«បានន័យថា តម្លៃលំនៅដ្ឋាន ទាំងបីប្រភេទ នៅក្នុងបុរីខេមរភូមិនេះ មានតម្លៃសមរម្យ ឬទាបជាង បើប្រៀបធៀប និងសំណង់លំនៅដ្ឋាននៃបុរីផ្សេងៗ ហើយចំពោះអតិថិជន ដែលទិញផ្ទះ នៅក្នុងគម្រោងបុរីខេមរភូមិនេះ នឹងទទួលបានប្លង់រឹង ដោយឥតគិតថ្លៃ ប្រសិនបង់ផ្តាច់ភ្លាមៗ ឬបង់ផ្តាច់ក្នុង រយៈពេល២ឆ្នាំ»។ នេះបើតាមលោកស្រី សុខ បូរី បញ្ជាក់បន្ថែម។

ចំណែក លោកស្រី ឃួន លក្ខិណា អគ្គនាយិការង ក្រុមហ៊ុន Monarchy land & Investment និងជាតំណាង គម្រោងបុរីខេមរភូមិ ក៏បានបន្ថែមដែរថា លក្ខណៈពិសេស នៃគម្រោងបែបទំនើបកម្ម ស៉ីវីល័យ រចនាបថប្លែក រួមផ្សំបរិស្ថានល្អ រស់នៅ ដោយភាពថ្លៃថ្នូរ និងមោទនភាព នៃបូរីខេមរភូមិនេះ មានទីតាំងភូមិអំណោយផល និងមានសក្តានុពល ដោយនៅមិនឆ្ងាយ ពីផ្លូវជាតិលេខ២ ដែលជាផ្លូវហាយវេយហ៍ (High Way) ដែលកំពុងស្ថាបនាដោយរាជរដ្ឋាភិបាល (បានន័យថា ចម្ងាយតែ ៧០០ម៉ែត្រប៉ុណ្ណោះ ពីផ្លូវជាតិលេខ២) ក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ និងអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលកំពុងសាងសង់ ពិសេសនៅក្បែរ ផ្សារទំនើបអ៉ីអន៣ និងមិនឆ្ងាយពីផ្លូវ៦០ម៉ែត្រ និងផ្លូវ៥០ម៉ែត្រ ក្បែរសាលារៀន ទីប្រជុំជន មន្ទីរពេទ្យ វត្តអារាម និងតំបន់ពាណិជ្ជកម្ម មួយចំនួនទៀត ដែលកំពុងរីកដុះដាលដូចផ្សិត ជាបន្តបន្ទាប់នោះ។

លោកស្រី ឃួន លក្ខិណា បន្តថា បន្ទាប់ពីគម្រោងបុរីខេមរភូមិនេះ ក្រុមហ៊ុន Monarchy land & investment នឹងមានគម្រោងអភិវឌ្ឍសំណង់លំនៅដ្ឋានបែបធម្មជាតិ ដែលជាគម្រោងទី២ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងតាខ្មៅ នៅមិនឆ្ងាយពីស្រុកកណ្ដាលស្ទឹងនេះ លើផ្ទៃដី ប្រមាណ ៣០ហិចតា ដែលជាដីមានភូមិសាស្ត្រ នៅតំបន់ជាប់មាត់ទន្លេ។

«នៅទីនោះយើងនឹងប្រែក្លាយជាគម្រោងបែបលំនៅឋានសួនបរិស្ថានធម្មជាតិបៃតងសុទ្ធសាធ ហើយសង្ឃឹមថា នឹងទទួលបានការគាំទ ដូចគ្នានឹងបុរីខេមរភូមិនេះផងដែរ»។ លោកស្រី ឃួន លក្ខិណា បញ្ជាក់៕