(ភ្នំពេញ)៖ កម្ពុជា ក៏ដូចជាពិភពលោកបានកំពុងប្រឈរមុខនឹងបញ្ហាដ៏ប្រឈមជាច្រើន ដែលបានប៉ះពាល់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ សង្គម និងកត្តាផ្សេងៗទៀត។ ជាពិសេស ការអប់រំត្រូវបានផ្លាស់ទម្រង់ ពីការសិក្សារៀនសូត្រនៅសាលារៀន មកការសិក្សារៀនសូត្រពីចម្ងាយវិញ តាមរយៈប្រព័ន្ធអេឡិចត្រូនិច ឌីជីថល ឬប្រព័ន្ធអនឡាញផ្សេងៗ។

គ្រឹះស្ថានសិក្សាឯកជនបានចូលរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាព អប់រំនៅកម្ពុជា។ ជាក់ស្តែង សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ជាគ្រឹះស្ថានសិក្សាលេចធ្លោរ ដែលបានកំពុងផ្តល់នូវការ អប់រំប្រកបដោយគុណភាពខ្ពស់ ទាំងកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច និងការសិក្សានៅសាលាដោយផ្ទាល់។

ដើម្បីឆ្លើយតបតម្រូវការអប់រំក្នុងបរិការសិក្សាតាមប្រព័ន្ធអនឡាញ ហ៊ែរ៉ុដស៍ គឺជាគ្រឹះស្ថានសិក្សាឯកជនដំបូង គេនៅកម្ពុជា ដែលបានបង្កើតនូវកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចផ្ទាល់ខ្លួនដំបូងគេ ដើម្បីផ្តល់នូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ ដល់ការបង្រៀននិងរៀនរបស់សិស្សានុសិស្ស។

ហ៊ែរ៉ុដស៍ ជាសាលាដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាល ខាងផ្នែកគុណភាពខ្ពស់ ដែលបានមកពីការអនុវត្តដ៏ត្រឹមត្រូវ របស់កម្មវិធីសិក្សាលំដាប់ពិភពលោកចាប់ពីកម្រិត មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ។

សិស្សានុសិស្សដែលបញ្ចប់ការសិក្សាពីសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ នឹងទទួលបានសញ្ញាបត្រ ០២ គឺសញ្ញាបត្រទី១ ចេញដោយក្រសួងអប់រំ យុវជន និងកីឡា និងទី២ ជាសញ្ញាបត្រចេញដោយស្ថាប័ន Cambridge ដែលមានតម្លៃនិងការទទួលស្គាល់ជាសាកល។

សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ចាប់ផ្តើមទទួលសិស្សថ្មីឱ្យចូលរៀនក្នុងឆ្នាំសិក្សាថ្មី ២០២១-២០២២។ ដោយចំនួនសិស្ស ដែលនឹងទទួលចូលរៀនមានកំណត់ មាតា

បិតា ឬអាណាព្យាបាល អាចទាក់ទងចុះឈ្មោះចូលរៀន និងកក់កន្លែងទុកឱ្យបានរួសរាន់ តាមរយៈលេខទូរសព្ទខាងក្រោម៖

*សាខាទី១ (បឋមសិក្សា): 023 973 999, 077 296 688
*សាខាទី២ (អូឡាំពិក): 023 936 999, 010 296 688
*សាខាទី៣ (មត្តេយ្យសិក្សា): 023 974 999, 061 296 688
*សាខាទី៤ (មធ្យមសិក្សា): 023 973 999, 077 296 688
Video Link: https://www.facebook.com/watch/?v=444557943223277