(ភ្នំពេញ)៖ កាន់តែងាយស្រួលសម្រាប់អតិថិជនរបស់ ធនាគារ អេស៉ីលីដា ដែលប្រើប្រាស់អេស៉ីលីដាម៉ូបាល ព្រោះថានៅពេលចង់ទូរទាត់តាមអ៉ីនធើណែត តែទូរស័ព្ទរបស់លោកអ្នកគ្មានសេវាអ៉ីនធើណែត ក៏អាចទទួលទូទាត់តាមឃ្យូអរកូដ របស់អេស៉ីលីដាម៉ូបាល បានដែរ។

ខាងក្រោមនេះជាដំណើរការទូរទាត់តាមឃ្យូអរកូដ របស់អេស៉ីលីដាម៉ូបាល ពេលទូរស័ព្ទលោកអ្នកគ្មានសេវាអ៉ីនធើណែត៖

* ១៖ ប្រព័ន្ធនឹងបង្ហាញសារប្រាប់ នៅពេលលោកអ្នកបើក អេស៉ីលីដាម៉ូបាល នៅលើទូរស័ព្ទដែលមិនមានសេវាអ៉ីនធើណែត, សូមចុចប៊ូតុង «យល់ព្រម / OK»
* ២៖ សូមចូលម៉ីនុយ «ទូទាត់តាម QR / SCAN QR»
* ៣៖ នោះប្រព័ន្ធនឹងបង្ហាញឃ្យូអរកូដរបស់លោកអ្នក, សូមបង្ហាញឃ្យូអរកូដនេះ ទៅអ្នកទូទាត់ ដើម្បីទទួលប្រាក់៕