(ម៉ាណាម៉ា)៖ ជំនួបប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទល់នឹងអ៉ីរ៉ង់ ក្នុងវគ្គជម្រុះ World Cup 2022 ចាប់ផ្តើមហើយ ដែលធ្វើឡើងនៅទឹកដីកណ្តាលនៃប្រទេសបារ៉ែន នារាត្រីម៉ោង ២១៖៣០នាទី ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ។

កាលជួបគ្នាក្នុងជើងទី១ នៅប្រទេសអ៉ីរ៉ង់ កម្ពុជាបានចាញ់ម្ចាស់ផ្ទះមួយនេះដល់ទៅ ១៤ទល់នឹង ០ នៃការប្រកួតសន្សំពិន្ទុប្រចាំពូល C ក្នុងជុំទី២ ពីតំបន់នៅទ្វីបអាស៊ី។

នេះក៏ជាការប្រកួតចុងក្រោយលើកទី៨ របស់កម្ពុជាផងដែរ ដ្បិតពុំទាន់រកបានជ័យជម្នះនៅឡើយ ក្រោយឆ្លងកាត់ ៧ប្រកួត ចាញ់ ៦ដង និងស្មើ ១ដង រកបានតែ ១ពិន្ទុឈរនៅបាតតារាងក្នុងចំណោម ៥ក្រុមប្រចាំពូល C ដោយមានកម្ពុជា ហុងកុង បារ៉ែន អ៉ីរ៉ាក់ និងអ៉ីរ៉ង់៕

ទស្សនាផ្សាយផ្ទាល់តាមរយៈ Page សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
https://fb.watch/63bwJeuAss/