(ឡុងដ៏)៖ Jude Bellingham បានក្លាយជាកីឡាករដែលនាមវ័យក្មេងជាងគេនៃការព្រឹត្តិការណ៍ពានអឺរ៉ុន UEFA Euro 2020 វ័យ ១៧ឆ្នាំ ៣៤៩ថ្ងៃសញ្ជាតិអង់គ្លេស ដោយបានបំបែកកំណត់ត្រារបស់កីឡាករ Jetro Willem មានវ័យ ១៨ឆ្នាំនឹង ៧១ថ្ងៃកាលពីឆ្នាំ២០១២។នេះបើតាមប្រភពពីសហព័ន្ធ UEFA ចេញនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។
ខ្សែបម្រើប្រយុទ្ធវ័យក្មេង Bellingham បានប្តូរចូលការប្រកួតវគ្គទី២ នៃជំនួបអង់គ្លេស បានយកឈ្នះក្រុមក្រូអាត ១-០ សម្រាប់ការប្រកួតបើកឆាកលើកទី១ ប្រចាំពូល D នៃការប្រជែងពាន Euro 2020 ខណៈរូបគេជាកីឡាករដែលប្រកបអាជីបជាមួយក្រុម Borussia Dortmund ផងដែរ៕