(អឺរ៉ុប)៖ ក្រុមបាល់ទាត់ជម្រើសជាតិនៃសាធារណរដ្ឋប៉ូឡូញ ធ្លាប់ជួបក្រុមជ្រើសជាតិសាធារណរដ្ឋស្លូវ៉ាគី ៨ដងរួចមកហើយ ខណៈរាត្រីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២៣៖០០នាទីនេះ (ម៉ោងនៅកម្ពុជា) នឹងត្រួវជួបគ្នាប្រជែងពិន្ទុក្នុងអឺរ៉ុប Euro 2020 ជាលើកទី៩។

ប្រវត្តិជួបគ្នាទាំង ៨ដងរបស់ក្រុមជម្រើសជាតិទាំងពីរនោះ គឺមានទាំងនៅ FIFA World Cup, Euro និងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ផ្សេងៗ ដែលក្នុងនោះប៉ូឡូញឈ្នះ ៣ដង ចាញ់ ៤ដង និងស្មើ ១ដងប៉ុណ្ណោះ។

ខាងក្រោមនេះជាប្រវត្តិនៃការប្រកួតបាល់ទាត់ផ្នែកបុរសរវាងក្រុមជម្រើសជាតិប៉ូឡូញ និងស្លូវ៉ាគី៖

១៖ នៅឆ្នាំ១៩៩៥ (ខែមិថុនា) ប៉ូឡូញឈ្នះស្លូវ៉ាគី ៥ទល់នឹង០ ក្នុងការប្រកួត Euro
២៖ នៅឆ្នាំ១៩៩៥ (ខែតុលា) ប៉ូឡូញចាញ់ស្លូវ៉ាគី ៤ទល់នឹង១ ក្នុងការប្រកួត Euro
៣៖ ឆ្នាំ១៩៩៨ ប៉ូឡូញឈ្នះស្លូវ៉ាគី ១ទល់នឹង៣ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
៤៖ ឆ្នាំ២០០៧ ប៉ូឡូញស្មើស្លូវ៉ាគី ២ទល់នឹង២ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
៥៖ នៅឆ្នាំ២០០៨ ប៉ូឡូញចាញ់ស្លូវ៉ាគី ២ទល់នឹង១ ក្នុងការប្រកួត FIFA World Cup
៦៖ នៅឆ្នាំ២០០៩ ប៉ូឡូញចាញ់ស្លូវ៉ាគី ០ទល់នឹង១ ក្នុងការប្រកួត FIFA World Cup
៧៖ នៅឆ្នាំ២០២១ ប៉ូឡូញឈ្នះស្លូវ៉ាគី ១ទល់នឹង០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
៨៖ នៅឆ្នាំ២០១៣ ប៉ូឡូញចាញ់ស្លូវ៉ាគី ០ទល់នឹង២ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ៕