(ប៊ូដាប៉េស្ត)៖ ព័រទុយហ្គាល់ ដែលជាក្រុមការពារតំណែងជើងឯកបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប Euro ឆ្នាំ២០១៦ នឹងត្រូវប៉ះម្ចាស់ផ្ទះហុងគ្រីនាម៉ោង ១១៖០០នាទីរាត្រីនេះ (ម៉ោងនៅកម្ពុជា) ថ្ងៃទី១៥ ខែមិថុនានៅឯកីឡដ្ឋាន Puskas Arena ដែលស្ថិតក្នុងទីក្រុង Budapest ប្រទេសហុងគ្រី។

ការប្រកួតនេះស្ថិតក្នុងព្រឹត្តិការណ៍ Euro 2020 ថ្ងៃទី៤ ដែលជាការប្រកួតបើកឆាកពូល F ចុងក្រោយគេដែលមាន ៣ក្រុមខ្លាំងតាំងនៅ។ ក្រុមជម្រើសជាតិទាំង២ ធ្លាប់ជួបគ្នា ១៣ដង ហើយព័រទុយហ្គាល់ធ្លាប់ឈ្នះហុងគ្រី ៩ដង និងស្មើ ៤ដង។

ខាងក្រោមនេះ ជាប្រវត្តិជួបគ្នារវាងព័រទុយហ្គាល់ និងហុងគ្រី៖
១៖ ឆ្នាំ១៩២៦ ព័រទុយហ្គាល់ស្មើហុងគ្រី ៣ទល់នឹង៣ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
២៖ ឆ្នាំ១៩៣៣ ព័រទុយហ្គាល់ឈ្នះហុងគ្រី ១ទល់នឹង០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
៣៖ ឆ្នាំ១៩៣៨ ព័រទុយហ្គាល់ឈ្នះហុងគ្រី ៤ទល់នឹង០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
៤៖ ឆ្នាំ១៩៥៦ ព័រទុយហ្គាល់ស្មើហុងគ្រី ២ទល់នឹង២ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
៥៖ ឆ្នាំ១៩៦៦ ព័រទុយហ្គាល់ឈ្នះហុងគ្រី ១ទល់នឹង៣ ក្នុងការប្រកួត World Cup
៦៖ ឆ្នាំ១៩៨៣ ព័រទុយហ្កាល់ស្មើហុងគ្រី ០ទល់នឹង០ ក្នុងការប្រកួតមិត្តភាព
៧៖ ឆ្នាំ១៩៩៨ ព័រទុយហ្កាល់ឈ្នះហុងគ្រី ១ទល់នឹង៣ ក្នុងការប្រកួត Euro
៨៖ ឆ្នាំ១៩៩៩ ព័រទុយហ្កាល់ឈ្នះហុងគ្រី ៣ទល់នឹង០ ក្នុងការប្រកួត Euro
៩៖ ឆ្នាំ២០០៩ (ខែកញ្ញា) ព័រទុយហ្កាល់ឈ្នះហុងគ្រី ១ទល់នឹង០ ក្នុងការប្រកួត World Cup
១០៖ ឆ្នាំ២០០៩ (ខែតុលា) ព័រទុយហ្កាល់ឈ្នះហុងគ្រី ៣ទល់នឹង០ ក្នុងការប្រកួត World Cup
១១៖ ឆ្នាំ២០១៦ ព័រទុយហ្កាល់ស្មើហុងគ្រី ៣ទល់នឹង៣ ក្នុងការប្រកួត Euro
១២៖ ឆ្នាំ២០១៧ (ខែមីនា) ព័រទុយហ្កាល់ឈ្នះហុងគ្រី ៣ទល់នឹង០ ក្នុងការប្រកួត World Cup
១៣៖ ឆ្នាំ២០១៧ (ខែកញ្ញា) ព័រទុយហ្កាល់ឈ្នះហុងគ្រី ១ទល់នឹង០ ក្នុងការប្រកួត World Cup ។

រាប់ទាំង Euro 2020 នេះ ប្រទេសហុងគ្រី បានឡើងមកជុំផ្តាច់ព្រ័ត្រនៃពានអឺរ៉ុបជាលើកទី៤ ក្រៅពីជាប់លេ៣ ម្តងកាល Euro 1964 និងបញ្ចប់ចំណាត់ថ្នាក់លេខ៤ កាល Euro 1972 នៅពេលធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយកាលពីឆ្នាំ២០១៦ នៅប្រទេសបារាំង គ្រាដែលព័រទុយហ្គាល់បានចូលរួមលើកទី៧ រាប់ទាំងលើកនេះ គិតចាប់តាំងពីបានចូលរួមលើកដំបូងក្នុងឆ្នាំ១៩៨៤ មក។ ព័រទុយហ្គាល់ បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ២ដង ដោយភ្លាត់ស្នៀតចាញ់ក្រិក ១ដង និងធ្វើបានសម្រេចលើបារាំង ១ដង៕