(សានភីធើស្ពើក)៖ ការប្រកួតសន្សំពិន្ទុតាមពូលនីមួយៗ នឹងឈានចូលជុំទី២ នារាត្រីថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ នេះ ក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2020 ដែលធ្វើឡើងនៅកីឡដ្ឋានចំនួន ១២ទីតាំង ស្ថិតក្នុង ១១ប្រទេសផ្សេងៗគ្នាទូទាំងទ្វីបអឺរ៉ុប។

*គូទី១៖ រុស្ស៊ី ប៉ះហ្វាំងឡង់ ចាប់ផ្តើមម៉ោង ៨៖០០នាទីយប់ ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល B នៅឯកីឡដ្ឋាន Saint Petersburg ស្ថិតក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។

*គូទី២៖ តួកគី ប៉ះវ៉េល ចាប់ផ្តើមនាម៉ោង ១១៖០០នាទីយប់ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល A នៅឯកីឡដ្ឋាន Baku Olimpiya Stadionu ស្ថិតក្នុងទីក្រុងបាគូ ប្រទេសអាហ្សឺបៃហ្សង់។

*គូទី៣៖ អ៉ីតាលី ប៉ះស្វីស ចាប់ផ្តើមនាម៉ោង ០២៖០០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ ដែលជាការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល A នឹងធ្វើឡើងនៅកីឡដ្ឋាន Stadio Olimpico ស្ថិតក្នុងទីក្រុង Rome ប្រទេសអ៉ីតាលី។

គួរបញ្ជាក់ផងថា ការប្រកួតសន្សំពិន្ទុតាមពូលនីមួយៗទាំង ៦ពូល (ពូល A ដល់ F) នឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មុនពេលវគ្គ ១៦ក្រុមនឹងត្រូវធ្វើឡើងបន្ត ក្រោយសម្រាក ១ថ្ងៃ៕