(ប៊ូតាប៉េស)៖ ការប្រកួតបាល់ទាត់ពានរង្វាន់ប្រចាំតំបន់អឺរ៉ុប UEFA Euro 2020 ដែលមាន ២៤ប្រទេសចូលរួមប្រជែងនោះ មានទាំងកីឡាករវ័យក្មេងជាងគេ និងវ័យចាស់ជាងគេ ខណៈបច្ចុប្បន្នខ្សែការពារ Pepe របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ចាស់ជាងគេ និង Jude Bellingham របស់អង់គ្លេស ជាកីឡាករក្មេងជាងគ្នុងយុទ្ធនាការ Euro លើកទី១៦ នេះ។

កីឡាករចាំទីក្រុមជម្រើសជាតិហូឡង់ Maarten Stekelenburg រួមជាមួយកីឡាករ Craig Gordon របស់ស្កុតឡេន សុទ្ធតែមានវ័យ ៣៨ឆ្នាំចាស់ជាងគេនៃព្រឹត្តិការណ៍ Euro 2020 ដូចទៅនឹងខ្សែការពារចាស់វស្សា Pepe ផងដែរ។

ខាងក្រោមនេះ Fresh News Plus សូមបង្ហាញឈ្មោះកីឡាករដែលចំណាស់ជាងគេ គិតត្រឹមវ័យ ៣៨ឆ្នាំចុះទៅ ៣៦ឆ្នាំក្នុងនោះក៏មានតារាឆ្នើម Cristiano Ronaldo ស្ថិតក្នុងបញ្ជីវ័យចាស់ជាងគេ នៃការប្រកួតដណ្តើមពាន ៤ឆ្នាំម្តងដែរ។

១៖ កីឡាករ Pepe របស់ក្រុមព័រទុយហ្គាល់ មានវ័យ ៣៨ឆ្នាំ។
២៖ អ្នកចាំទី Maarten Stekelenburg របស់ក្រុមហូឡង់ មានវ័យ ៣៨ឆ្នាំ។
៣៖ អ្នកចាំទី Craig Gordon របស់ក្រុមស្កុតឡេន មានវ័យ ៣៨ឆ្នាំ។
៤៖ Yuri Zhirkov របស់ក្រុមរុស្ស៊ី មានវ័យ ៣៧ឆ្នាំ។
៥៖ Goren Pedev របស់ក្រុមម៉ាសេដូនី មានវ័យ ៣៧ឆ្នាំ។
៦៖ Jose Fonte របស់ក្រុមព័រទុយហ្គាល់ មានវ័យ ៣៧ឆ្នាំ។
៧៖ Giorgio Chiellini របស់ក្រុមអ៉ីតាលី មានវ័យ ៣៦ឆ្នាំ។
៨៖ Mandanda របស់ក្រុមបារាំង មានវ័យ ៣៦ឆ្នាំ។
៩៖ Cristiano Ronaldo របស់ព័រទុយហ្គាល់ មានវ័យ ៣៦ឆ្នាំ។
១០៖ Andrii Pyatov របស់ក្រុមអ៊ុយក្រែន មានវ័យ ៣៦ឆ្នាំ។
១១៖ Dusan Kuciak របស់ក្រុមស្លូវ៉ាគី មានវ័យ ៣៦ឆ្នាំ។
១២៖ David Marshall របស់ក្រុមស្កុតឡេន មានវ័យ ៣៦ឆ្នាំ។
១៣៖ Fabianski របស់ក្រុមប៊ូឡូញ មានវ័យ ៣៦ឆ្នាំ។
១៤៖ Larsson របស់ក្រុមស្វីស មានវ័យ ៣៦ឆ្នាំ។
១៥៖ Andreas Granqvist របស់ក្រុមស្វីស មានវ័យ ៣៦ឆ្នាំ។

ដូចគ្នានោះដែរ កីឡាករវ័យក្មេងជាងគេគឺខ្សែបម្រើប្រយុទ្ធ Jude Bellingham របស់អង់គ្លេសមានវ័យត្រឹមតែ ១៧ឆ្នាំដែលត្រូវជ្រើសរើសចេញពីក្លិបអាជីព Borussia Dortmund របស់អាល្លឺម៉ង់៕