(បាគូ)៖ វ៉េល តែងតែធ្វើបានល្អពេលប៉ះក្រុមជម្រើសជាតិតួកគី ពីប្រវត្តិជួបគ្នា ៦លើកមកនេះ ចុះចំណែកម៉ោង ១១៖០០នាទីយប់វិញ (ម៉ោងនៅកម្ពុជា) នាថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល A នៅឯកីឡដ្ឋាន Baku Olimpiya Stadionu ស្ថិតក្នុងទីក្រុងបាគូ ប្រទេសអាហ្សឺបៃហ្សង់។

ក្រុមជម្រើសជាតិទាំងពីរធ្លាប់ជួបគ្នា ៦ដង ក្នុងនោះដែរវ៉េលឈ្នះតួកគី ៣ដង ស្មើ ១ដង និងចាញ់ ២ដង។ ចុះការជួបគ្នាលើកទី៧ នៅយប់នេះ ក្រុមណានឹងទទួលបានជ័យជម្នះ ដ្បិតរកបានវ៉េល រកបាន ១ពិន្ទុពីការប្រកួតស្មើ ១-១ ទល់នឹងស្វីស គ្រាដែលតួកគីចាញ់អ៉ីតាលី ៣-០។

សម្រាប់ប្រវត្តិជួបគ្នា ៦លើកមុនរវាងជម្រើសជាតិទាំងពីររួមមាន៖
១៖ ឆ្នាំ១៩៧៨ វ៉េល ឈ្នះតួកគី ១ទល់០ ក្នុងការប្រកួត Euro
២៖ ឆ្នាំ១៩៧៩ វ៉េល ចាញ់តួកគី ១ទល់០ ក្នុងការប្រកួត Euro
៣៖ ឆ្នាំ១៩៨០ វ៉េលឈ្នះតួកគី ៤ទល់០ ក្នុងការប្រកួត World Cup
៤៖ ឆ្នាំ១៩៨១ វ៉េលឈ្នះតួកគី ១ទល់០ ក្នុងការប្រកួត World Cup
៥៖ ឆ្នាំ១៩៩៦ វ៉េលស្មើតួកគី ០ទល់០ ក្នុងការប្រកួត World Cup
៦៖ ឆ្នាំ១៩៩៧ វ៉េលចាញ់តួកគី ៦ទល់៤ ក្នុងការប្រកួត World Cup៕