(រុស្ស៊ី)៖ ក្រុមជម្រើសជាតិរុស្ស៊ី រកបាន ៣ពិន្ទុនៅពេលយកឈ្នះក្រុមជម្រើសជាតិហ្វាំងឡង់ ក្នុងលទ្ធផល ១-0 នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដែលការប្រកួតជុំទី២ ធ្វើឡើងនៅកីឡដ្ឋាន Saint Petersburg ស្ថិតក្នុងទឹកដីរុស្ស៊ី ពីការប្រកួតសន្សំពិន្ទុប្រចាំពូល B ក្នុងពឹ្រត្តិការណ៍ជើងឯកអឺរ៉ុប Euro 2020 នៃការប្រកួតជុំទី២។

ចាប់ផ្តើមបានត្រឹមនាទី២ ក្រុមហ្វាំងឡង់ ក៏មានឱកាលនាំមុខមុនដោយខ្សែប្រយុទ្ធ Joel Pohjanpalo តែមិនបានសម្រេចដោយសារឈរនៅតំបន់ (Off Side) ខណៈការសម្រុកគ្នាទៅវិញទៅមកជាច្រើនលើករបស់ក្រុមម្ចាស់ផ្ទះរុស្ស៊ី រកបានជ័យជម្នះដោយខ្សែប្រយុទ្ធពាកអាវលេខ១៥ Aleksey Miranchuk នៅនាទី៤៥+២ ពេញការប្រកួត ១០០នាទី។

បញ្ជាក់ផងថា នេះជាការជួបគ្នារវាងក្រុមជម្រើសជាតិទាំងពីរលើកទី៥ ដោយក្រុមជម្រើសជាតិរុស្ស៊ី នៅតែបន្តរកបានជ័យជម្នះទៅលើក្រុមជម្រើសជាតិហ្វាំងឡង់ គ្រាដែលការប្រកួត Euro 2020 ក្រុមរុស្ស៊ី ទើបរកបាន ៣ពិន្ទុដំបូងប្រចាំពូល B នៃប្រកួតជុំទី២ បណ្តោះអាសន្ន៕