(អាហ្សាក់)៖ ក្រុមជម្រើសជាតិហូឡង់ ទើបតែរកបាន ៣ពិន្ទុតាមរយៈយកឈ្នះអ៊ុយក្រែន ៣-២ ស្របពេលអូទ្រីសយកឈ្នះម៉ាសេដូនី ៣-១ ពី ១ប្រកួតដំបូងរបស់ពួកគេប្រចាំពូល C មុនមកជួបគ្នាក្នុងការប្រកួតលើកទី២ ដែលនឹងចាប់ផ្តើមនាម៉ោង ០២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ នៃព្រឹត្តិការណ៍ Euro 2020 នៅក្នុងកីឡដ្ឋាន Johan Cruijff Arena ស្ថិតក្នុងទីក្រុង Ajax ប្រទេសហូឡង់។

ក្រុមជម្រើសជាតិហូឡង់ ធ្លាប់ជួបក្រុមជម្រើសជាតិអូទ្រីស ចំនួន ១៨ដងរួចមកហើយ ដែលក្នុងនោះហូឡង់ ឈ្នះអូទ្រីស ៨ដង ចាញ់ ៦ដង និងស្មើ ៤ដងមានដូចជា៖
១៖ ឆ្នាំ១៩៣៣ ហូឡង់ ចាញ់អូទ្រីស ០ទល់១ ក្នុងការប្រកួតមិត្តភាព
២៖ ឆ្នាំ១៩៥៧ (ខែមេសា) ហូឡង់ចាញ់អូទ្រីស ៣ទល់២ ក្នុងការប្រកួត World Cup
៣៖ ឆ្នាំ១៩៥៧ (ខែកញ្ញា) ហូឡង់ស្មើអូទ្រីស ១ទល់១ ក្នុងការប្រកួត World Cup
៤៖ ឆ្នាំ១៩៦៤ ហូឡង់ស្មើអូទ្រីស ១ទល់១ ក្នុងការប្រកួតមិត្តភាព
៥៖ ឆ្នាំ១៩៦៦ ហូឡង់ចាញ់អូទ្រីស ២ទល់១ ក្នុងការប្រកួតមិត្តភាព

៦៖ ឆ្នាំ១៩៧៣ ហូឡង់ចាញ់អូទ្រីស ១ទល់០ ក្នុងការប្រកួតមិត្តភាព
៧៖ ឆ្នាំ១៩៧៤ ហូឡង់ស្មើអូទ្រីស ១ទល់១ ក្នុងការប្រកួតមិត្តភាព
៨៖ ឆ្នាំ១៩៧៨ (ខែឧសភា) ហូឡង់ឈ្នះអូទ្រីស ០ទល់១ ក្នុងការប្រកួតមិត្តភាព
៩៖ ឆ្នាំ១៩៧៨ (ខែមិថុនា) ហូឡង់ឈ្នះអូទ្រីស ១ទល់៥ ក្នុងការប្រកួត World Cup
១០៖ ឆ្នាំ១៩៨៤ ហូឡង់ចាញ់អូទ្រីស ១ទល់០ ក្នុងការប្រកួត World Cup

១១៖ ឆ្នាំ១៩៨៥ ហូឡង់ស្មើអូទ្រីស ១ទល់១ ក្នុងការប្រកួត World Cup
១២៖ ឆ្នាំ១៩៩០ ហូឡង់ចាញ់អូទ្រីស ៣ទល់២ ក្នុងការប្រកួតមិត្តភាព
១៣៖ ឆ្នាំ១៩៩២ ហូឡង់ឈ្នះអូទ្រីស ៣ទល់២ ក្នុងការប្រកួតមិត្តភាព
១៤៖ ឆ្នាំ២០០២ ហូឡង់ឈ្នះអូទ្រីស ០ទល់៣ ក្នុងការប្រកួត Euro
១៥៖ ឆ្នាំ២០០៣ ហូឡង់ឈ្នះអូទ្រីស ៣ទល់១ ក្នុងការប្រកួត Euro

១៦៖ ឆ្នាំ២០០៨ ហូឡង់ឈ្នះអូទ្រីស ៣ទល់៤ ក្នុងការប្រកួតមិត្តភាព
១៧៖ ឆ្នាំ២០១១ ហូឡង់ឈ្នះអូទ្រីស ៣ទល់១ ក្នុងការប្រកួតមិត្តភាព
១៨៖ ឆ្នាំ២០១៦ ហូឡង់ឈ្នះអូទ្រីស ០ទល់២ ក្នុងការប្រកួតមិត្តភាព៕