(កូប៉ិនហេហ្កិន)៖ ក្រុមជម្រើសជាតិដាណឺម៉ាក ត្រូវការ ៣ពិន្ទុពីក្រុមម្ចាស់ផ្ទះដាណឺម៉ាក នាម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ក្នុងថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ ដែលជាការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល B នៃព្រឹត្តិការណ៍ Euro 2020 ធ្វើឡើងក្នុងកីឡដ្ឋាន Parken ស្ថិតក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ក្នុងការទទួលបានកៅអីឡើងទៅវគ្គ ១៦ក្រុមជាបន្តទៀត។

ដាណឺម៉ាក ធ្លាប់ជួបគ្នាជាមួយប៊ែលហ្សិក ១៥ដងមកហើយ ដែលក្នុងនោះដែរដាណឺម៉ាក ឈ្នះប៊ែលហ្សិក ៦ដង ចាញ់ ៦ដងដូចគ្នា និងស្មើ ៣ដង។

ប្រវត្តិជួបគ្នារវាងក្រុមទាំងពីរមានដូចខាងក្រោមនេះ៖

១៖ ឆ្នាំ១៩២២ ដាណឺម៉ាក ស្មើប៊ែលហ្សិក ០ទល់០ ក្នុងការប្រកួតមិត្តភាព
២៖ ឆ្នាំ១៩២៤ ដាណឺម៉ាក ឈ្នះប៊ែលហ្សិក ២ទល់នឹង១ ក្នុងការប្រកួតមិត្តភាព
៣៖ ឆ្នាំ១៩៣២ ដាណឺម៉ាកចាញ់ប៊ែលហ្សិក ៣ទល់៤ ក្នុងការប្រកួតមិត្តភាព

៤៖ ឆ្នាំ១៩៣៣ ដាណឺម៉ាក ស្មើប៊ែលហ្សិក ២ទល់២ ក្នុងការប្រកួតមិត្តភាព
៥៖ ឆ្នាំ១៩៧០ ដាណឺម៉ាក ចាញ់ប៊ែលហ្សិក ២ទល់០ ក្នុងការប្រកួត Euro
៦៖ ឆ្នាំ១៩៧១ ដាណឺម៉ាកចាញ់ប៊ែលហ្សិក ១ទល់២ ក្នុងការប្រកួត Euro

៧៖ ឆ្នាំ១៩៨២ ដាណឺម៉ាកឈ្នះប៊ែលហ្សិក ១ទល់០ ក្នុងការប្រកួតមិត្តភាព
៨៖ ឆ្នាំ១៩៨៤ ដាណឺម៉ាកឈ្នះប៊ែលហ្សិក ២ទល់៣ ក្នុងការប្រកួត Euro
៩៖ ឆ្នាំ១៩៨៨ ដាណឺម៉ាក ឈ្នះប៊ែលហ្សិក ៣ទល់១ ក្នុងការប្រកួតមិត្តភាព

១០៖ ឆ្នាំ១៩៨៩ ដាណឺម៉ាក ចាញ់ប៊ែលហ្សិក ៣ទល់០ ក្នុងការប្រកួតមិត្តភាព
១១៖ ឆ្នាំ១៩៩៤ ដាណឺម៉ាក ឈ្នះប៊ែលហ្សិក ៣ទល់១ ក្នុងការប្រកួត Euro
១២៖ ឆ្នាំ១៩៩៥ ដាណឺម៉ាក ឈ្នះប៊ែលហ្សិក ១ទល់៣ ក្នុងការប្រកួត Euro

១៣៖ ឆ្នាំ២០០០ ដាណឺម៉ាក ស្មើប៊ែលហ្សិក ២ទល់២ ក្នុងការប្រកួតមិត្តភាព
១៤៖ ឆ្នាំ២០២០ (ខែកញ្ញា) ដាណឺម៉ាក ចាញ់ប៊ែលហ្សិក ០ទល់២ ក្នុងការប្រកួត Nations League
១៥៖ ឆ្នាំ២០២០ (ខែវិច្ឆិកា) ដាណឺម៉ាក ចាញ់ប៊ែលហ្សិក ៤ទល់២ ក្នុងការប្រកួត Nations League៕