(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមហ៊ុន Hyundai Camko Motor Company បានធ្វើការបង្ហាញម៉ូដែលថ្មីឆ្នាំ២០២២ ជាផ្លូវការរបស់ all-new Tucson នៅទីផ្សារកម្ពុជា ជាមួយនឹងការរចនាចង្កៀងខាងមុខយ៉ាងថ្មីស្រឡាងរបស់ Hyundai ដែលមានឈ្មោះថា Parametric Hidden Lights និងកន្លែងអង្គុយដែលផ្ដល់ជូនលោកអ្នកនូវបទពិសោធន៍នៃបច្ចេកវិទ្យាចុងក្រោយគេបង្អស់ ដែលបង្ហាញពីលក្ខណៈសម្បត្តិថ្មី សក្តិសមនឹងភាពអង់អាចរបស់ Tucson។

លោក Brian Ko នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Camko Motor បានឲ្យដឹងថា «គោលបំណងនៃការសម្ភោធជាផ្លូវការនៅក្នុងពេលបិទខ្ទប់នេះ គឺដើម្បីផ្សព្វផ្សាយពីក្ដីស្រឡាញ់ និងការតស៊ូដល់ប្រជាជនកម្ពុជា ‘Stay connected with Hyundai, Stay Safe at home, and STAY with Tucson ការសម្ភោធជាផ្លូវការបែប Digital បន្ទាប់ពីរថយន្ត VENUE True Lifestyle SUV។ Tucson និងបង្ហាញពីរថយន្តដ៏មានអត្ថន័យបំផុតសម្រាប់ជីវិតរបស់អ្នក។ រថយន្ត Tucson ជំនាន់ទី៤នេះ នឹងក្លាយជារថយន្តដែលមានការឌីហ្សាញមួយកម្រិតទៀត ដែលបង្ហាញអារម្មណ៍រចនាបទបែប sport ហើយវាក៏មានចំណុចខ្លាំងក្នុងការប្រកួតប្រជែងនៅឧស្សាហកម្មនេះផងដែរ»

លោកស្រី លាង សារ៉េន ប្រធានផ្នែកលក់រថយន្តហ៊ីយ៉ាន់ដាយ បានលើកឡើងថា ការរចនាបទដ៏ពេញនិយម នៃផ្នែកខាងក្រៅរបស់ The all-new Tucson ត្រូវបានក្រុមវិស្វកររបស់ Hyundai ឲ្យឈ្មោះថា Parametric Dynamics ដែលត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់។ អំពូល Parametric Hidden Lights ធ្វើឲ្យរថយន្តនេះ ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង។

លោកស្រីបញ្ជាក់ថា អំពូល DRLs (Daytime running Lights) ដែលជាសិទ្ធិសញ្ញារបស់ Tucson នេះត្រូវបានរចនាបញ្ចូលគ្នាជាមួយនឹងប៉ាណា និងធ្វើឲ្យរថយន្តនេះកាន់តែមានសោភ័ណភាពនៅពេលបើក។

និយាយរួមទៅ តួខ្លួនរបស់ the new Tucson កាន់តែធំជាងមុន និងទូលាយជាងជំនាន់មុនៗ ផ្ដល់ជូននូវក្បាលរថយន្តវែងជាមុន និងគម្លាតកង់រថយន្តខ្លីជាងមុនដែលសក្តិសមនឹងលក្ខណៈសម្បត្តិរបស់រថយន្ត។

លោកស្រីបន្ថែមថា ផ្នែកចំហៀងមានរចនាបទជ្រុងៗបែប Parametric ការរចនាផ្នែកខាងលើរបស់រថយន្តត្រូវបានបញ្ចូលគ្នារវាង ដំបូលខាងមុខ និងដំបូលខាងលើរបស់ Tucson បានធ្វើឲ្យរថយន្តនេះ រូបរាងបែប Sport រឹងមាំនេះបញ្ចូលគ្នាជាមួយយ៉ាន់ស្ព័រ និងផ្ដល់កម្លាំងខ្លាំង។

ចំណែកការរចនាបទផ្នែកខាងក្នុងមានភាពធំទូលាយ ពេលចូលក្នុង the all-new Tucson ប្រៀបដូចជាក្នុងបន្ទប់ដែល រៀបចំយ៉ាងស្អាតដែលបំពេញរាល់តម្រូវការប្រចាំថ្ងៃ។ ដូចជាសណ្ឋាគារដែលយកចិត្តទុកដាក់ខ្ពស់លើផាសុខភាព និងភាពងាយស្រួលរបស់អតិថិជន។ នៅក្នុង the new Tucson ផ្ដល់ជូនអ្នកនូវ ភាពធំទូលាយ បច្ចេកវិទ្យា និងព័ត៌មានដែលអ្នកត្រូវការ។

ការផ្លាស់ប្ដូររចនាបទរបស់ Tucson បានធ្វើឲ្យ LCD display ទាបជាងមុន និងផ្លាស់ប្ដូរអេក្រង់រថយន្តមកជា screen វិញម្ដងធ្វើឲ្យការបើកបររបស់ អ្នកកាន់តែមានអារម្មណ៍ថាធំជាងមុន។ ការឌីហ្សាញដែលភ្ជាប់ពីតាបឡូមកកាន់ទ្វារថយន្ត ដែលរុំព័ទ្ធជុំវិញ អ្នកបង្កើតបានជាភាពស្រស់ស្អាតមួយកំរិតទៀត។ លំហូនៅផ្នែក កណ្ដាលនៃរថយន្តរចនាឡើងមកដូចជាទឹកធ្លាក់ បន្ទាត់ពណ៌ប្រផេះ ពីឆ្នូតដែលឆូតកាត់ពីកណ្ដាលទៅទ្វារខាងក្រោយ ធ្វើឲ្យរថយន្ត នេះកាន់តែប្រណិតថែមមួយកំរិតទៀត។

លោកស្រីបន្តថា រថយន្តម៉ូដែលថ្មីនេះ ក៏រំពឹងថា នឹងទទួលបាននូវចំណែកទីផ្សារច្រើនផងដែរ បើទោះបីជាសកលលោក និងកម្ពុជាផងដែរ កំពុងរងនូវផលប៉ះពាល់ដោយសារតែកូវីដ១៩។

គួរបញ្ជាក់ថា ក្រុមហ៊ុន Hyundai Camko Motor Company ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ជាក្រុមហ៊ុនដែលនាំចូលរថយន្ត Hyundai ផ្ដាច់មុខនៅប្រទេសកម្ពុជា ដែលបានផ្គត់ផ្គង់រថយន្ត SUVs និងសេវាកម្មដែលមានគុណភាពខ្ពស់ជូនអតិថិជនអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ក្រុមហ៊ុនកំពុងតែអភិវឌ្ឍន៍រថយន្តរបស់ខ្លួន ឲ្យកាន់តែមានគុណភាពខ្ពស់ ជាមួយនឹងរចនាបទយ៉ាងពេញនិយម និងផ្តល់ជូននូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតចំពោះបញ្ហាប្រឈមនៅក្នុងឧស្សាហ៍កម្មរថយន្តប្រចាំថ្ងៃ៕