(រ៉ូម៉ានី)៖ ក្រុមជម្រើសជាតិអ៊ុយក្រែន រកបាន ៣ពិន្ទុដំបូងនៅពេលយកឈ្នះក្រុមជម្រើសជាតិម៉ាសេដូនី ក្នុងលទ្ធផល ២-១ នៅរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៃការប្រកួតសន្សំពិន្ទុជុំទី២ ប្រចាំពូល C ក្នុងពឹ្រត្តិការណ៍ជើងឯកអឺរ៉ុប UEFA European Championship 2020 នៅកីឡដ្ឋាន Arena Nationala ប្រទេសរ៉ូម៉ានី។

ក្នុងការប្រកួតរកបានជ័យជម្នះក្នុងលទ្ធផល ២-១ របស់ក្រុមអ៊ុយក្រែន ធ្វើបានដោយខ្សែប្រយុទ្ធ Andriy Yarmolenko នៅនាទី២៩ រួមជាមួយខ្សែប្រយុទ្ធ Roman Yarmchuk រកបាននៅនាទី៣៤ នៅពេលដែលក្រុមម៉ាសេដូនី មានឱកាលរកបានតែ ១គ្រាប់វិញដោយកីឡាករ Ezgjan Alioski នៅនាទី៥៧ បញ្ចប់ការប្រកួតពេញម៉ោង ៩០+៥នាទី។

ខណៈនេះក្រុមអ៊ុយក្រែន រកបាន ៣ពិន្ទុបណ្តោះអាសន្ននៃជុំទី២ នៃការប្រជែងឡើងវគ្គ ១៦ក្រុមបន្ទាប់ពីប្រកួតបើកឆាកចាញ់ក្រុមហូឡង់ ៣-២ និងនៅសល់ ១ប្រកួតទៀតជាមួយក្រុមអូទ្រីស។

នេះជាការជួបគ្នារវាងក្រុមជម្រើសជាតិអ៊ុយក្រែន ប៉ះក្រុមជម្រើសជាតិម៉ាសេដូនី នៃប្រវិត្តជួបគ្នាលើកទី៥ គ្រាដែលក្រុមជម្រើសជាតិម៉ាសេដូនី អស់ឱកាសប្រជែងឡើងវគ្គ ១៦ក្រុមទោះបីនៅសល់ ១ប្រកួតទៀតដែលស្ថិតក្នុងពូលជាមួយក្រុមជម្រើសជាតិហូឡង់ និងជម្រើសជាតិអូទ្រីស នៃប្រជែងដណ្តើមពានអឺរ៉ុប UEFA Euro 2020៕