(ប៊ូដាប៉េស្ត)៖ ក្រុមជម្រើសជាតិបារាំង ត្រូវប៉ះហុងគ្រីនារាត្រីម៉ោង ៨៖០០នាទី (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល F ចុងក្រោយគេនៃព្រឹត្តិការណ៍ Euro 2020 ដែលធ្វើឡើងនៅកីឡដ្ឋាន Puskas Arena ស្ថិតក្នុងទីក្រុង Budapest ប្រទេសហុងគ្រី។

បារាំងទើបតែយកឈ្នះអាល្លឺម៉ង់ ១ទល់នឹង០ កាលពីរាត្រីថ្ងៃពុធ ខណៈហុងគ្រីបានចាញ់ព័រទុយហ្កាល់ ៣ទល់នឹង០ នៅរាត្រីអង្គារ។

ប្រវត្តិជួបគ្នារវាងបារាំង និងហុងគ្រី មាន ២៣ដងមកហើយ ក្នុងនោះបារាំងឈ្នះហុងគ្រី ៨ដង ចាញ់ ១២ដង និងស្មើ ៣ដងរួមមាន៖
១៖ ឆ្នាំ១៩១១ បារាំងចាញ់ហុងគ្រី ០ទល់៣ ក្នុងការប្រកួតមិត្តភាព
២៖ ឆ្នាំ១៩១៤ បារាំងចាញ់ហុងគ្រី ៥ទល់១ ក្នុងការប្រកួតមិត្តភាព
៣៖ ឆ្នាំ១៩២៤ បារាំងចាញ់ហុងគ្រី ០ទល់១ ក្នុងការប្រកួតមិត្តភាព

៤៖ ឆ្នាំ១៩២៧ បារាំងចាញ់ហុងគ្រី ១៣ទល់១ ក្នុងការប្រកួតមិត្តភាព
៥៖ ឆ្នាំ១៩២៩ បារាំងឈ្នះហុងគ្រី ៣ទល់០ ក្នុងការប្រកួតមិត្តភាព
៦៖ ឆ្នាំ១៩៣៥ បារាំងឈ្នះហុងគ្រី ២ទល់០ ក្នុងការប្រកួតមិត្តភាព

៧៖ ឆ្នាំ១៩៣៩ បារាំងស្មើហុងគ្រី ២ទល់២ ក្នុងការប្រកួតមិត្តភាព
៨៖ ឆ្នាំ១៩៥៦ បារាំងចាញ់ហុងគ្រី ១ទល់២ ក្នុងការប្រកួតមិត្តភាព
៩៖ ឆ្នាំ១៩៩៧ បារាំងចាញ់ហុងគ្រី ២ទល់០ ក្នុងការប្រកួតមិត្តភាព

១០៖ ឆ្នាំ១៩៦២ បារាំងចាញ់ហុងគ្រី ២ទល់៣ ក្នុងការប្រកួតមិត្តភាព
១១៖ ឆ្នាំ១៩៦៤ (ខែមេសា) បារាំងចាញ់ហុងគ្រី ១ទល់៣ ក្នុងការប្រកួត Euro
១២៖ ឆ្នាំ១៩៦៤ (ខែឧសភា) បារាំងចាញ់ហុងគ្រី ២ទល់១ ក្នុងការប្រកួត Euro

១៣៖ ឆ្នាំ១៩៦៦ បារាំងចាញ់ហុងគ្រី ៤ទល់២ ក្នុងការប្រកួតមិត្តភាព
១៤៖ ឆ្នាំ១៩៦៩ បារាំងស្មើហុងគ្រី ២ទល់២ ក្នុងការប្រកួតមិនផ្លូវការ (Unofficial)
១៥៖ ឆ្នាំ១៩៧១ (ខែមេសា) បារាំងស្មើហុងគ្រី ១ទល់១ ក្នុងការប្រកួត Euro

១៦៖ ឆ្នាំ១៩៧១ (ខែតុលា) បារាំងចាញ់ហុងគ្រី ០ទល់២ ក្នុងការប្រកួត Euro
១៧៖ ឆ្នាំ១៩៧៥ បារាំងឈ្នះហុងគ្រី ២ទល់០ ក្នុងការប្រកួតមិត្តភាព
១៨៖ ឆ្នាំ១៩៧៦ បារាំងចាញ់ហុងគ្រី ១ទល់០ ក្នុងការប្រកួតមិត្តភាព

១៩៖ ឆ្នាំ១៩៧៨ បារាំងឈ្នះហុងគ្រី ៣ទល់១ ក្នុងប្រកួត World Cup
២០៖ ឆ្នាំ១៩៨២ បារាំងឈ្នះហុងគ្រី ១ទល់០ ក្នុងការប្រកួតមិត្តភាព
២១៖ ឆ្នាំ១៩៨៦ បារាំងឈ្នះហុងគ្រី ៣ទល់០ ក្នុងការប្រកួត World Cup
២២៖ ឆ្នាំ១៩៩០ បារាំងឈ្នះហុងគ្រី ១ទល់៣ ក្នុងការប្រកួតមិត្តភាព
២៣៖ ឆ្នាំ២០០៥ បារាំងឈ្នះហុងគ្រី ២ទល់១ ក្នុងការប្រកួតមិត្តភាព៕