(ម៉ូនិច)៖ ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ ត្រូវប៉ះបច្ចខែលព័រទុយហ្គាល់នាម៉ោង ១១៖០០នាទី (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ ដែលជាការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល F នៃព្រឹត្តិការណ៍ Euro 2020 ធ្វើឡើងនៅកីឡដ្ឋាន Fussball Arena Munich ស្ថិតក្នុងទីក្រុង Munich ប្រទេសអាល្លឹម៉ង់។

ក្រុមជម្រើសជាតិទាំងពីរ ធ្លាប់ជួបគ្នា ១៨ដងរួចមកហើយដោយក្នុងនោះដែរ អាល្លឺម៉ង់បានយកឈ្នះព័រទុយហ្គាល់ ១០ដង និងចាញ់តែ ៣ដងប៉ុណ្ណោះ និងស្មើ ៥ដង។ ប៉ុន្តែអាល្លឺម៉ង់ទើបតែចាញ់បារាំង ១ទល់នឹង០ ក្នុងការប្រកួត Euro 2020 កាលពីរាត្រីពុធ ខណៈព័រទុយហ្គាល់បានបំបាក់ហុងគ្រី ៣ទល់នឹង០ កាលពីរាត្រីថ្ងៃអង្គារ។

ប្រវត្តិជួបគ្នារវាងអាល្លឺម៉ង់ និងព័រទុយហ្គាល់ទាំង ១៨លើក មុនជួបគ្នារាត្រីនេះរួមមាន៖
១៖ ឆ្នាំ១៩៣៦ អាល្លឺម៉ង់ឈ្នះព័រទុយហ្កាល់ ១ទល់០ ក្នុងការប្រកួតមិត្តភាព
២៖ ឆ្នាំ១៩៣៨ អាល្លឺម៉ង់ស្មើព័រទុយហ្កាល់ ១ទល់១ ក្នុងការប្រកួតមិត្តភាព
៣៖ ឆ្នាំ១៩៥៤ អាល្លឺម៉ងឈ្មះព័រទុយហ្កាល់ ០ទល់៣ ក្នុងការប្រកួតមិត្តភាព

៤៖ ឆ្នាំ១៩៦០ អាល្លឺម៉ង់ឈ្នះព័រទុយហ្កាល់ ២ទល់១ ក្នុងការប្រកួតមិត្តភាព
៥៖ ឆ្នាំ១៩៨២ អាល្លឺម៉ង់ឈ្នះព័រទុយហ្កាល់ ៣ទល់១ ក្នុងការប្រកួតមិត្តភាព
៦៖ ឆ្នាំ១៩៨៣ អាល្លឺម៉ង់ឈ្នះព័រទុយហ្កាល់ ១ទល់០ ក្នុងការប្រកួតមិត្តភាព

៧៖ ឆ្នាំ១៩៨៤ អាល្លឺម៉ង់ស្មើព័រទុយហ្កាល់ ០ទល់០ ក្នុងការប្រកួត Euro
៨៖ឆ្នាំ១៩៨៥ (ខែកុម្ភៈ) អាល្លឺម៉ង់ឈ្នះព័រទុយហ្កាល់ ១ទល់២ ក្នុងការប្រកួត World Cup
៩៖ ឆ្នាំ១៩៨៥ (ខែតុលា) អាល្លឺម៉ង់ចាញ់ព័រទុយហ្កាល់ ០ទល់១ ក្នុងការប្រកួត World Cup

១០៖ ឆ្នាំ១៩៩០ អាល្លឺម៉ង់ស្មើព័រទុយហ្កាល់ ១ទល់១ ក្នុងការប្រកួតមិត្តភាព
១១៖ ឆ្នាំ១៩៩៦ (ខែកុម្ភៈ) អាល្លឺម៉ង់ឈ្នះព័រទុយហ្កាល់ ១ទល់២ ក្នុងការប្រកួតមិត្តភាព
១២៖ ឆ្នាំ១៩៩៦ (ខែកញ្ញា) អាល្លឺម៉ង់ស្មើព័រទុយហ្កាល់ ០ទល់០ ក្នុងការប្រកួត World Cup

១៣៖ ឆ្នាំ១៩៩៧ អាល្លឺម៉ង់ស្មើព័រទុយហ្កាល់ ១ទល់១ ក្នុងការប្រកួត World Cup
១៤៖ ឆ្នាំ២០០០ អាល្លឺម៉ង់ចាញ់ព័រទុយហ្កាល់ ៣ទល់០ ក្នុងការប្រកួត Euro
១៥៖ ឆ្នាំ២០០៦ អាល្លឺម៉ង់ចាញ់ព័រទុយហ្កាល់ ៣ទល់១ ក្នុងការប្រកួត World Cup

១៦៖ ឆ្នាំ២០០៨ អាល្លឺម៉ង់ឈ្នះព័រទុយហ្កាល់ ៣ទល់២ ក្នុងការប្រកួត Euro
១៧៖ ឆ្នាំ២០១២ អាល្លឺម៉ង់ឈ្នះព័រទុយហ្កាល់ ១ទល់០ ក្នុងការប្រកួត Euro
១៨៖ ឆ្នាំ២០១៤ អាល្លឺម៉ង់ឈ្នះព័រទុយហ្កាល់ ៤ទល់០ ក្នុងការប្រកួត World Cup៕