(សេវីយ៉ា)៖ អេស្ប៉ាញ ត្រូវប៉ះក្រុមភ្ញៀវប៉ូឡូញ នារាត្រីម៉ោង ០២៖០០នាទី (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ ជាការប្រកួតលើកទី២ ប្រចាំពូល E នៃព្រឹត្តិការណ៍ Euro 2020 នាកីឡដ្ឋាន Estadio de La Cartuja ស្ថិតក្នុងទីក្រុង Seville ប្រទេសអេស្ប៉ាញ។

ក្រុមទាំងពីរធ្លាប់ជួបគ្នា ១០ដង ក្នុងនោះដែរអេស្ប៉ាញឈ្នះប៉ូឡូញ ៨ដង និងចាញ់តែ ១ដងប៉ុណ្ណោះ និងស្មើ ១ដង។ ក្នុងព្រឹត្តិការណ៍ Euro 2020 នេះ អេស្ប៉ាញ ទើបតែស្មើជាមួយស៊ុយអែត ០ទល់នឹង០ កាលពីរាត្រីថ្ងៃអង្គារ គ្រាដែលគូប្រជែង ប៉ូឡូញទើបតែចាញ់ស្លូវ៉ាគី ២ទល់នឹង១ នៅរាត្រីថ្ងៃចន្ទ។

ប្រវត្តិជួបគ្នាទាំង ១០ដងរបស់អេស្ប៉ាញ និងប៉ូឡូញរួមមាន៖
១៖ នៅឆ្នាំ១៩៥៩ (មិថុនា) អេស្ប៉ាញឈ្នះប៉ូឡូញ ២ទល់៤ ក្នុងការប្រកួត Euro
២៖ នៅឆ្នាំ១៩៥៩ (តុលា) អេស្ប៉ាញឈ្នះប៉ូឡូញ ៣ទល់០ ក្នុងការប្រកួត Euro
៣៖ នៅឆ្នាំ១៩៨០ អេស្ប៉ាញចាញ់ប៉ូឡូញ ១ទល់២ ក្នុងការប្រកួតមិត្តភាព

៤៖ នៅឆ្នាំ១៩៨១ អេស្ប៉ាញឈ្នះប៉ូឡូញ ២ទល់៣ ក្នុងការប្រកួតមិត្តភាព
៥៖ នៅឆ្នាំ១៩៨៦ អេស្ប៉ាញឈ្នះប៉ូឡូញ ៣ទល់០ ក្នុងការប្រកួតមិត្តភាព
៦៖ ឆ្នាំ១៩៨៩ អេស្ប៉ាញឈ្នះប៉ូឡូញ ១ទល់០ ក្នុងការប្រកួតមិត្តភាព

៧៖ ឆ្នាំ១៩៩៤ អេស្ប៉ាញស្មើប៉ូឡូញ ១ទល់១ ក្នុងការប្រកួតមិត្តភាព
៨៖ ឆ្នាំ១៩៩៩ អេស្ប៉ាញឈ្នះប៉ូឡូញ ១ទល់២ ក្នុងការប្រកួតមិត្តភាព
៩៖ ឆ្នាំ២០០០ អេស្ប៉ាញឈ្នះប៉ូឡូញ ៣ទល់០ ក្នុងការប្រកួតមិត្តភាព
១០៖ ឆ្នាំ២០១០ អេស្ប៉ាញឈ្នះប៉ូឡូញ ៦ទល់០ ក្នុងការប្រកួតមិត្តភាព៕