(ប៊ូដាប៉េស)៖ ក្រុមបាល់ទាត់ជម្រើសជាតិមាន់គកបារាំង និងហុងគ្រីចែកគ្នាម្នាក់ ១ពិន្ទុនៅពេលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ នៅរាត្រីថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាន Puskas Arena ពីការប្រកួតសន្សំពិន្ទុប្រចាំពូល F ក្នុងពឹ្រត្តិការណ៍ជើងឯកអឺរ៉ុប Euro 2020។

កីឡាកររបស់ក្រុមម្ចាស់ផ្ទះហុងគ្រី ជាអ្នករកបានគ្រាប់នាំមុខនៅចុងបញ្ចប់នៃវគ្គទី១ នៅមុនពេលបារាំងតាមបានស្មើ ១-១ នៅក្នុងវគ្គទី២ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី ពីការប្រកួតលើកទី២ របស់ពួកគេក្នុងយុទ្ធនាការជើងឯកអឺរ៉ុបលើកទី១៦ នេះ៕