(ម៉ូនិច)៖ ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 នេះ ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ រកបាន ៣ពិន្ទដំបូងក្នុងចំណោម ២ប្រកួតសន្សំពិន្ទុប្រចាំពូល F របស់ពួកគេ នៅពេលយកឈ្នះព័រទុយហ្គាល់ ៤-២ នារាត្រីថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១។

នេះជា ៣ពិន្ទុលើកដំបូង ក្នុងចំណោម ២ប្រកួតប្រចាំពូល F ក្រោយពេលពួកគេបានបរាជ័យ ១-០ កាលពីថ្ងៃបើកឆាកនៃការប្រកួតសន្សំពិន្ទុប្រចាំពូលចុងក្រោយគេនេះ ដ្បិតព័រទុយហ្គាល់បានបំបាក់ម្ចាស់ផ្ទះហុងគ្រី ៣-០៕