(តូក្យូ)៖ ព្រះចៅអធិរាជជប៉ុន Naruhito នៅថ្ងៃព្រហស្បតិ៍នេះ បានទទួលស្គាល់ ពីភាពលំបាកនៃការទប់ស្កាត់ការពារ ការរីករាលដាលនៃមេរោគ COVID-19 នៅអំឡុងពេលព្រឹត្តិការណ៍កីឡា Olympics, នៅក្នុងកិច្ចប្រជុំមួយ ជាមួយនឹងមន្ត្រីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ។

«ការរៀបចំព្រឹត្តិការណ៍កីឡា ស្របពេលវេលាជាមួយគ្នា ក្នុងការចាត់វិធានការ ដែលអាចធ្វើទៅបានទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នោះ គឺជាកិច្ចការដ៏លំបាក», នេះបើតាមព្រះចៅអធិរាជ Naruhito បានប្រាប់លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងសមាជិក IOC។

គួរបញ្ជាក់ថា ព្រះចៅអធិរាជ នឹងប្រកាសពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍កីឡា នៅថ្ងៃសុក្រនេះ៕