(ភ្នំពេញ)៖ អុកស៉ីសែន អ៉ីដ្រូសែន កាបូនឌីអុកស៉ីត និងអាសូត សុទ្ធតែជាធាតុផ្សំក្នុងបរិយាកាសរបស់ផែនដីយើង ប៉ុន្តែក្នុងចំណោមសារធាតុទាំងនេះ មានសារធាតុមួយដែលសំខាន់ជាងគេនៅក្នុងបរិយាកាសរបស់ផែនដី។

នៅក្នុងបរិយាកាស អុកស៉ីសែនមានតិចជាង ២១% ចំណែកឯកាបូនឌីអុកស៉ីតមានត្រឹមតែ ១/៣០០០០ ប៉ុណ្ណោះ។ ដូច្នេះតាមចម្លើយត្រឹមត្រូវ គឺច្បាស់ណាស់ថាគឺជាអាសូត ឬនីដ្រូសែន (Nitrogen) ដែលមានបរិមាណដល់ទៅ ៧៨% នៅក្នុងបរិយាកាសឯណោះ។ ការដែលអាសូតមានចំនួនច្រើន គឺដោយសារតែការផ្ទុះភ្នំភ្លើងក្នុងអំលុងនៃការកកើតផែនដី។ ពេលនោះ អាសូតជាច្រើនមហាសាលត្រូវបានបញ្ចេញមកក្នុងស្រទាប់បរិយាកាស ហើយដោយសារតែវាមានទម្ងន់ធ្ងន់ជាងអ៉ីដ្រូសែន ទើបវានៅជិតសម្បកផែនដីជាងគេ។

អាសូត គឺជាឈ្មោះដើមរបស់ដីមានជាតិប្រៃ ឬប៉ូតាស្យូមនីត្រាត ដែលគេតែងយកទៅធ្វើរំសេវផ្ទុះ យកទៅប្រើដើម្បីរក្សាសាច់កុំឱ្យខូច ធ្វើជាសារធាតុការពារកុំឱ្យការ៉ែមផ្អូម និងជាថ្នាំស្ពឹកក្នុងថ្នាំដុសធ្មេញសម្រាប់ជួយបំបាត់ការស្រៀវធ្មេញ។

ពាក្យថាអាសូតសំដៅដល់ «ការឡើងពពុះ» ក្នុងភាសាក្រិក។ ធុងស្រាបៀរស្រស់ដែលមានក្បាលរ៉ូប៊ីណេសម្រាប់បិទបើកខ្យល់ គឺផ្ទុកទៅដោយជាតិអាសូត ពុំមែនកាបូនឌីអុកស៊ីតនោះទេ។ ពពុះអាសូតដែលកាន់តែតូចទៅៗនឹងជួយឱ្យពពុះស្រាបៀរមានរសជាតិលើសដើម៕