(ភ្នំពេញ)៖ យីហោ Maxus អាចជាយីហោថ្មីមួយ នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែរថយន្តនៃយីហោនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ បន្ទាប់ពីការដាក់លក់ នូវរថយន្តប្រភេទភីកអាប់ Maxus T60 និង រថយន្ត Maxus G50 ប្រភេទ MPV, ពេលនេះ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្ហាញនូវរថយន្ត Maxus D60 ដែលជារថយន្តប្រណិតប្រភេទ SUV 7កៅអី។

Maxus D60 បានដាក់លក់ក្នុងតម្លៃចាប់ពី៤២,៩៩០ដុល្លារ។ តោះចង់ដឹងថា តើវាមានអ្វីពិសេស?

រថយន្ត Maxus D60 គឺជារថយន្តប្រភេទ SUV ៧កៅអីដែលបំពាក់ដោយកៅអីបីជួរ។ វាមានប្រវែងទទឹង១,៨៦០មីលីម៉ែត្រ, កំពស់១,៧៣៦មីលីម៉ែត្រ, ប្រវែងបណ្តោយ៤,៧២០មីលីម៉ែត្រ, គម្លាតពីកង់មុខទៅកង់ក្រោយ២,៧៦០មីលីម៉ែត្រ។ ជាមួយនឹងទំហំនេះ រំពឹងថារថយន្ត Maxus D60 នឹងផ្តល់ជូនភាពធំទូលាយ នៃផ្នែកកាប៊ីនខាងក្នុង និងកន្លែងផ្ទុកសម្ភារបានគ្រប់គ្រាន់។

សម្រាប់ផ្នែកម៉ាស៊ីន, Maxus D60 បានបំពាក់ដោយម៉ាស៊ីនតួបូចំណុះ1.5T, ៤ស៊ីឡាំង ហើយភ្ជាប់ជាមួយប្រអប់លេខអូតូ៧វគ្គ ដោយផ្តល់នូវកម្លាំងខ្លាំង 169PS និងកម្លាំងរមួល 250Nm ដែលកម្លាំងនេះ គឺខ្លាំងជាងដៃគូប្រកួតប្រជែង។ ប្រព័ន្ធម៉ាស៊ីន គឺដំណើរការបានល្អ ដែលសមជាមួយនឹងតួរថយន្ត ហើយគ្រឿងក្រោម ក៏រឹងមាំនឹងល្អ ដែលធ្វើឲ្យការបើកបរពិតជាងាយស្រួល និងល្អប្រសើរ។ លោកអ្នកនឹងទទួលបានកម្លាំងគ្រប់គ្រាន់សម្រាប់រាល់ការបើកបរ និង សន្សំសំចៃប្រេងឥន្ធនៈ ក៏ដូចជាការបង់ពន្ធផ្លូវទាបផងដែរ។

ផ្នែកខាងក្នុង គឺពិតជាពិសេស, Maxus D60 វាពិតជាបានរចនាយ៉ាងល្អឥតខ្ចោះ ដែលមើលទៅស្រស់ស្អាតល្អ ដោយការរចនាបែបថ្មី នៃពណ៌ក្រហមលាយខ្មៅ ហើយពូកស្បែកពិតជាទន់ល្អ ដែលផ្តល់ឲ្យអ្នកនូវប្រណីតភាព និងទទួលបាននូវផាសុកភាព។

នៅក្នុងរថយន្ត Maxus D60 បានបំពាក់ដោយលក្ខណៈពិសេសៗ ស្តង់ដារដ៏ទំនើបជាច្រើនដូចជា៖ ប្រព័ន្ធកំណត់ល្បឿនថេរ, ចង្កូតប្រើថាមពលអេឡិចត្រូនិច, ប្រព័ន្ធសោរឆ្លាតវៃ smart key, sportify playlist, Bluetooth និង USB, ប្រព័ន្ធម៉ាស៊ីនត្រជាក់ចែកជា២ផ្នែក មុខក្រោយ ហើយនោះ ក៏ព្រោះតែ Maxus ចង់ឲ្យអ្នកប្រើប្រាស់ទទួលបាននូវភាពងាយស្រួល និងទាន់សម័យ។

វាក៏បានបន្ថែមជាមួយមុខងារពិសេសៗទៀតដូចជា៖ ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិច និង Autohold ដែលជំនួយពេលស្ទះចរាចរណ៍, ប្រព័ន្ធផ្តល់ដំណឹងសម្ពាធកង់ រួមនឹងមុខងារផ្សេងៗទៀត។

ទាក់ទងនឹងប្រព័ន្ធសុវត្ថិភាពវិញ, រថយន្ត Maxus D60 ផ្តល់ជូននូវពោងសុវត្ថិភាពសម្រាប់អ្នកបើកបរ, អ្នកដំណើរ និងពោងសុវត្ថិភាពចំហៀង, ប្រព័ន្ធទប់លំនឹង, ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិករួមនិងប្រព័ន្ធចុះចំណោទ, សេនស័រនឹងកាំមេរ៉ាក្រោយជំនួយពេលចតរថយន្ត, ប្រព័ន្ធ Engine Immobilizer ហើយរថយន្ត Maxus D60 ក៏ទទួលបានចំណាត់ថ្នាក់កម្រិតផ្កាយ៥ នៃប្រព័ន្ធសុវត្ថិភាពដែលផ្តល់ដោយ NCAP។

Maxus D60 ផ្តល់ជូននូវសុវត្ថិភាពខ្ពស់ សម្រាប់លោកអ្នកនិងក្រុមគ្រួសារ ហើយចំណុចពិសេសមួយទៀតសម្រាប់ Maxus D60 គឺការធានាជូនរយៈពេល៥ឆ្នាំ ពីរោងចក្រផ្ទាល់ដែលធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តខ្ពស់ ក្នុងពេលប្រើប្រាស់រថយន្ត Maxus៕