(ប៉ារីស)៖ លោក Mauricio Pochettino បានព្រមព្រៀងបន្តកិច្ចសន្យា ១ឆ្នាំទៀតក្នុងការដឹកនាំក្លិបបាល់ទាត់អាជីព Paris Saint-Germain របស់បារាំងរហូតដល់បំណាច់រដូវកាលឆ្នាំ២០២៣ ខាងមុខ។

កិច្ចសន្យាថ្មីរបស់អតីតអ្នកចាត់ការទូទៅក្លិបមាន់ខ្នាយមាស Tottenham Hotspur ខាងលើនេះត្រូវបានធ្វើឡើង នៅមុនពេលកិច្ចសន្យាចាស់របស់បុរសសញ្ជាតិអាហ្សង់ទីនខាងលើនេះនឹងផុតកំណត់នៅឆ្នាំ២០២២ ក្រោយពេលចូលកាន់តំណែងនៅក្លិបអ្នកបារាំងមួយនេះកាលពីខែមករា ឆ្នាំ២០២០ មក។

Pochettino ដែលជាអតីតប្រធានក្រុម PSG កាលនៅជាកីឡាករផងនោះ ក៏ត្រូវបានក្លិបអង់គ្លេស Spurs ទាក់ទងឲ្យទៅវិញផងដែរ តែត្រូវបានអ្នកចាត់ការទូទៅវ័យ ៤៩ឆ្នាំខាងលើនេះបដិសេធ មុនពេលមាន់ខ្នាយមាសសម្រេចតែងតាំងលោក Nuno Espirito Santo ជំនួសវិញ។

កាលពីរដូវកាលដំបូងរបស់លោក Mauricio Pochettino នៅទឹកដី Parc des Princes បានរងជើងឯក Ligue 1 ប៉ុណ្ណោះ និងធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានអឺរ៉ុប UEFA Champions League ក្រោមថ្វីជើងរបស់ Manchester City តែត្រូវបានលោក Nasser Al-Khelaifil បានថ្លែងប្រាប់ BBC លោក Pochettino ជាបុរសដែលស័ក្តិសមបំផុតក្នុងការដឹកនាំ Paris ឲ្យទទួលបានជោគជ័យ៕