(អាមេរិក)៖ ក្រុមហ៊ុនផលិតបច្ចេកវិទ្យា និងរថយន្តអគ្គិសនីរបស់អាមេរិក Rivian បានទទួលទុនវិនិយោគថ្មីប្រមាណជា ២.៥ពាន់លាន ដុល្លារអាមេរិកបន្ថែមទៀតពី ក្រុមហ៊ុនធំៗចំនួន៣គឺ Amazon.com Inc និង Ford Motor Co ដែលទុនថ្មីនេះ នឹង ត្រូវយកទៅវិនិយោគលើការបង្កើតរោងចក្រសម្រាប់ផលិតថ្ម និងរថយន្តអគ្គិសនី។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Rivian គ្រោងបង្កើត រោងចក្រទី២របស់ខ្លួននៅលើទឹកដីសហរដ្ឋអាមេរិក ដើម្បីបង្កើតការផលិតឱ្យបានទ្វេដងទៅលើគ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្ត អគ្គិសនី។

Rivian គ្រោងផលិតរថយន្តអគ្គិសនីសម្រាប់វាយលុកទីផ្សារប្រទេសចិន និងតំបន់អឺរ៉ុប ខណ:ដែលតំបន់ទាំងពីរនេះគឺមានសក្កានុពលខ្លាំង ទៅលើទីផ្សាររថយន្តអគ្គិសនី ស្របពេលដែល Tesla ជាអ្នកក្ដោបទីផ្សារស្ទើតែទាំងស្រុង។

ក្រុមហ៊ុន Amazon.com Inc និង Ford Motor Co បានបោះទុនវិនិយោគជាមួយនឹងក្រុមហ៊ុន Rivian គឺជាការវិនិយោគសម្រាប់ ពេល អនាគត ព្រោះថាក្រុមហ៊ុនទាំងពីរនេះអាចនឹងត្រូវការគ្រឿងបន្លាស់ និងបច្ចេកវិទ្យារថយន្តអគ្គិសនីពី Rivian ដើម្បីជួយបម្រើដល់វិស័យ ដឹកជញ្ជូន៕