(ភ្នំពេញ)៖ ធនាគារភីភីស៊ីប៊ែង (PPC Bank) បានដាក់ឲ្យដំណើរការដោយជោគជ័យ នូវប្រព័ន្ធបច្ចេកវិទ្យាថ្មី SmartVista ដើម្បីជំនួយជំរុញដល់ការរីកចម្រើនទៅមុខទៀតរបស់ខ្លួន។

ធនាគារភីភីស៊ីប៊ែង គឺជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េខាងត្បូងឈ្មោះ JB Financial Group និងក្រុមហ៊ុន OK Financial Group ដែលបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៨មកម្លេះ ក្នុងចក្ខុវិស័យ ដើម្បីជំរុញឲ្យមានការបង្កើតគំនិតថ្មីៗ និងផ្ដល់សេវាហិរញ្ញវត្ថុនៅទូទាំងកម្ពុជា។

បន្ទាប់ពីការអនុវត្តដំណាក់កាលបច្ចុប្បន្នដោយជោគជ័យ ក្នុងការប្រមូលសាច់ប្រាក់តាមរយៈការចេញមូលប័ត្រ ឃើញថាធនាគារបានរីកចម្រើនយ៉ាងឆាប់រហ័ស ទៅលើទ្រព្យសកម្ម និងបង្កើតបណ្ដាញរបស់ខ្លួន ដោយផ្ដល់សេវាកម្មជូនអតិថិជននៅតាមតំបន់យុទ្ធសាស្ត្រនានា ហើយកំពុងអនុវត្តនូវចក្ខុវិស័យខ្លួន ដើម្បីក្លាយជាអ្នកនាំមុខគេ និងបង្កើតឥទ្ធិពលនៅកម្ពុជា។

ធនាគារភីភីស៊ីប៊ែង កំពុងតែបម្រើសេវាជូនអតិថិជនទូទៅ និងក៏ផ្ដោតការយកចិត្តទុកដាក់ខ្លាំងទៅលើការចាប់យកអតិថិជនដែលជា សហគ្រាសធុនតូច និងមធ្យម (SME) ផងដែរ ដែលជាចំណែកមួយនៃទីផ្សារមិនទទួលបានសេវាពេញលេញ តែមានឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ច។

ធនាគារបានជ្រើសរើសយក SmartVista របស់ក្រុមហ៊ុន BPC ដើម្បីជំរុញនូវយុទ្ធសាស្ត្រពង្រីកទីផ្សារ និងធ្វើឲ្យកាន់តែមានភាពងាយស្រួលដល់ អតិថិជនរបស់ខ្លួននូវបទពិសោធន៍ នៃការប្រើប្រាស់សេវាកម្ម ហើយក៏បានជ្រើសរើសប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនពី SmartVista នេះផងដែរ។

* SmartVista បានដំឡើងបច្ចេកវិទ្យាកណ្ដាលឲ្យធនាគារ នូវប្រព័ន្ធគ្រប់គ្រងការទូទាត់ប្រាក់ ពិនិត្យមើលម៉ាស៊ីន ATM និងបណ្ដាញម៉ាស៊ីន POS របស់ខ្លួន។

* SmartIssuer ត្រូវបានប្រើសម្រាប់គ្រប់គ្រងដំណើរការនៃការបង្កើតកាតតាំងពីដើមដល់ចប់សម្រាប់កាតគ្រប់ប្រភេទទាំងកាតឥណពន្ធ កាតឥណទាន និងកាតបង់ប្រាក់ជាមុន រួមបញ្ជូលទាំងប្រព័ន្ធគ្រប់គ្រងកាតបញ្ជាក់ការលើកទឹកចិត្តដល់អតិថិជនផងដែរ។ ធនាគារបានចេញនូវកាតជាច្រើនប្រភេទ ហើយធនាគារភីភីស៊ីប៊ែងបានក្លាយជាអ្នកទីមួយក្នុងការដាក់ឲ្យដំណើរការកាត Diners Club International ដល់ពលរដ្ឋកម្ពុជាតាមរយៈការចាប់ដៃគូជាមួយប្រព័ន្ធកាតមួយនេះ។

* ធនាគារក៏កំពុងតែឆ្លើយតបទៅនឹងសន្ទុះកំណើនអាជីវកម្មតាមអនឡាញនៅក្នុងប្រទេសផងដែរ ហើយនឹងប្រើប្រាស់នូវបច្ចេកវិទ្យាភ្នាក់ងារពាណិជ្ជកររបស់ SmartVista ដើម្បីផ្ដល់នូវការទូទាត់ចំណាយតាមអនឡាញឲ្យមានភាពងាយស្រួល និងល្អប្រសើរបំផុត។

* ជាមួយនឹងបច្ចេកវិទ្យា API របស់ SmartVista ជាកម្មវិធីសម្រាប់ភ្ជាប់ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗទៀត ដែលជាភាគីទីបីដោយរហ័ស និងងាយស្រួល និងជាផ្នែកមួយនៃប្រព័ន្ធអេកូឡូហ្ស៊ីដូចជាសេវាធនាគារតាមរយៈទូរស័ព្ទចល័ត និងសេវាធនាគារតាមរយៈអ៊ិនធឺណែត ព្រមទាំងងាយស្រួលក្នុងការភ្ជាប់ប្រព័ន្ធ CRM និងការទូទាត់វិក្កយប័ត្រ ជាមួយគ្រប់ចំណុចប៉ះទាំងអស់របស់ធនាគារ។

កម្មវិធី SmartVista របស់ក្រុមហ៊ុន BPC អាចឲ្យធនាគារភីភីស៊ីប៊ែង ផ្ដល់ឲ្យនូវការប្រើប្រាស់សេវាធនាគារកាន់តែមានភាពងាយស្រួលរហ័ស ហើយផ្ដល់បទពិសោធន៍ថ្មីៗដល់អតិថិជនរបស់ខ្លួន។ ធនាគារទទួលបាននូវភាពបត់បែនរហ័ស និងមានសេរីភាព ដើម្បីភ្ជាប់ការគ្រប់គ្រងប្រតិបត្តិការពាណិជ្ជកម្មរបស់អតិថិជនជាមួយនឹងលក្ខណៈពិសេស នៃសេវាធនាគារ ដែលមានដូចជា ការលើកទឹកចិត្តឲ្យផ្លាស់ទៅប្រើប្រាស់ កាតស្កេនដោយប្រយោល (Contactless Card) តាមរយៈការផ្ដល់ប្រាក់លើកទឹកចិត្តត្រឡប់មកវិញនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីតនេះ ឬការកត់ត្រាផែនការដោយចាប់ដៃគូជាមួយប្រព័ន្ធកាតផ្សេងៗ ដោយមិនចាំបាច់ពឹងលើអ្នកលក់ដំឡើងឲ្យទៀតឡើយ។

លោក Jongil Baek ប្រធានធនាគារភីភីស៊ីប៊ែង បានថ្លែងថា «កម្ពុជាកំពុងតែផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ហើយយើងខ្ញុំត្រូវតែនាំមុខគេនៅលើទីផ្សារសូម្បីតែនៅក្នុងថ្ងៃនេះ និងនៅម៉ោងនេះ។ សម្រាប់មូលហេតុនេះ ដែលយើងត្រូវតែប្រុងប្រយ័ត្នក្នុងការជ្រើសរើសដៃគូរបស់ខ្លួន ដែលត្រូវការចែករំលែកនូវចក្ខុវិស័យរបស់យើង ដើម្បីផ្ដល់នូវឧត្តមភាព និងការជឿទុកចិត្តជូនអតិថិជន ហើយយើងខ្ញុំមិនដែលរំពឹងថាបានទទួលកាន់តែច្រើនឡើងបែបនេះពី BPC ឡើយ»

លោកថ្លែងបន្តថា «អតិថិជនពឹងអាស្រ័យមកលើយើងចំពោះហិរញ្ញវត្ថុរបស់ពួកគេ ហើយរឿងល្អប្រសើរបំផុតដែលយើងអាចធ្វើបាន គឺបម្រើសេវាជូនពួកគាត់ តាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយ ទៅតាមប្រភេទនៃបច្ចេកវិទ្យានោះ។ យើងខ្ញុំជឿជាក់ថា SmartVista នឹងធ្វើឲ្យជីវិតរបស់អតិថិជនយើងខ្ញុំកាន់តែងាយស្រួលឡើង នៅពេលប្រើប្រាស់សេវាធនាគារ នៅពេលសន្សំប្រាក់ នៅពេលចាយវាយ នៅពេលទូទាត់ប្រាក់ ឬនៅពេលទទួលប្រាក់»

សម្រាប់ធនាគារភីភីស៊ីប៊ែង ដោយបានចុះបញ្ជីនៅក្នុងប្រទេសនៅក្នុងខែកញ្ញា ឆ្នាំ២០០៨ ធនាគារភីភីស៊ីប៊ែង គឺជាធនាគារដែលមានម្ចាស់ជាជនជាតិកូរ៉េ ជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េខាងត្បូងឈ្មោះ South Korean JB Financial Group និងក្រុមហ៊ុន OK Financial Group។ ធនាគារភីភីស៊ីប៊ែង ធ្វើប្រតិបត្តិការនៅទូទាំងកម្ពុជា តាមរយៈសាខាទាំង ១៦របស់ខ្លួននៅក្នុងរាជធានីភ្នំពេញ និងសាខាចំនួនប្រាំពីរទៀតនៅតាមបណ្ដាខេត្តធំៗ ក្រៅពីនេះធនាគារក៏មានទូរ ATM របស់ខ្លួនចំនួន ៦៥គ្រឿងផងដែរ។ ធនាគារ ផ្ដល់នូវផលិតផលធនាគារ និងសេវាធនាគារពេញលេញ រាប់ចាប់ពីការដាក់ប្រាក់ ការផ្ដល់កម្ចី រហូតដល់កម្មវិធីឌីជីថលទំនើបលើទូរស័ព្ទចល័ត សេវាសម្រាប់ក្រុមហ៊ុនតាមអ៊ីនធឺណែត smartBiz និងសេវា Mobile Teller របស់ខ្លួនសម្រាប់ការពិភាក្សាយោបល់នៅតាមសាខា និងពីចម្ងាយជាដើម។ល។ នៅក្នុងឆ្នាំ២០២០ ធនាគារភីភីស៊ីប៊ែង បានចុះបញ្ជីលក់មូលប័ត្រអាជីវកម្មរបស់ខ្លួននៅក្នុងទីផ្សារមូលប័ត្រកម្ពុជាផងដែរ។

ធនាគារភីភីស៊ីប៊ែង គាំទ្រយ៉ាងសកម្មដល់គំនិតផ្ដួចផ្ដើម CSR នានាដោយក្លាយជាធនាគារទីមួយ ដែលផ្ដល់នូវកម្លាំងចិត្តដល់ជនពិការត្រចៀក តាមរយៈភាពជាដៃគូរបស់ខ្លួនជាមួយនឹង Socials Coffee ដែលអាចរកបាននៅតាមសាខារបស់ធនាគារភីភីស៊ីប៊ែង។ គំនិតផ្ដួចផ្ដើមផ្សេងៗទៀតមានដូចជាការគាំទ្រការដោះមីនដោយអង្គការ NGO, APOPO និង កម្មវិធី HeroRATs របស់ខ្លួន ដែលបានខិតខំធ្វើសកម្មភាពរួមគ្នាដើម្បីឲ្យកម្ពុជាគ្មានគ្រាប់មីន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលលើវែបសាយ www.ppcbank.com.kh

លោក Veasna Nguon នាយក BPC Cambodia បានបញ្ជាក់ថា «កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសដែលរីកចម្រើនបំផុតនៅក្នុងអាស៊ីបាស៊ីហ្វិច (APAC) ហើយយើងខ្ញុំប្ដេជ្ញាចំពោះព្រះរាជាណាចក្រមួយនេះ ដោយបង្កើត ក្រុមការងារក្នុងស្រុក ដើម្បីនៅក្បែរព្រមទាំងចុះដល់កន្លែងធនាគារដែលជាដៃគូនីមួយៗភ្លាម នៅពេលដែលពួកគាត់ត្រូវការយើងជាជំនួយ។ SmartVista នឹងផ្ដល់នូវប្រព័ន្ធបច្ចេកវិទ្យានាំមុខគេ ដែលធនាគារភីភីស៊ីប៊ែង កំពុងស្វែងរក ដោយផ្ដល់ជូនធនាគារនេះនូវគុណភាពសេវាកម្មដល់អតិថិជនរបស់ខ្លួននៅគ្រប់តម្រូវការទាំងអស់»

លោកបញ្ជាក់ទៀតថា លោកសង្ឃឹមថានឹងបន្តកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធបន្តទៀតជាមួយនឹងធនាគារភីភីស៊ីប៊ែង ដោយជួយលើកកម្ពស់បទពិសោធន៍នូវភាពកាន់តែងាយស្រួល ក្នុងការប្រើប្រាស់សេវាធនាគារពីសំណាក់អតិថិជនខ្លួន និង អាចសម្រេចដោយជោគជ័យ និងរីកចម្រើនតាមយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ។

លោកជម្រាបថា BPC ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦, BPC បានអភិវឌ្ឍន៍ខ្លួនឥតឈប់ឈរ ទៅតាមពេលវេលាក្នុងការផ្ដល់ នូវដំណោះស្រាយប្រកបដោយគំនិតច្នៃប្រឌិត និងល្អជាងគេក្នុងចំណោមប្រព័ន្ធបច្ចេកវិទ្យា ដែលជាប់ចំណាត់ថ្នាក់នានា ដើម្បីឆ្លើយតបទៅនឹងរបៀបរបបរស់នៅរបស់អតិថិជន ក្នុងសម័យបច្ចុប្បន្ននេះ នៅពេលប្រើប្រាស់សេវាធនាគារ ពេលទិញឥវ៉ាន់ ឬក៏ពេលផ្លាស់ទីលំនៅទាំងនៅក្នុងទីក្រុង និងនៅតំបន់ជនបទជាដើម ដោយវាអាចផ្សារភ្ជាប់ជាមួយនឹងជីវិតពិត និងពិភពឌីជីថលបានភ្លាមៗ។

ជាមួយនឹងអតិថិជនចំនួន៣៥០ស្ថាប័ន នៅក្នុងចំណោមប្រទេសចំនួន៩៥ នៅលើសាកលលោកនេះ BPC បានធ្វើសហប្រតិបត្តិការជាមួយនឹងតួអង្គការពារបរិស្ថានសំខាន់ៗ ជាច្រើន រាប់ចាប់តាំងពីធនាគារស្រទាប់ទីមួយ រហូតដល់ធនាគារតាមអនឡាញ ពីអ្នកផ្ដល់សេវាទូទាត់ប្រាក់ (PSPs) រហូតដល់ អ្នកទូទាត់ប្រាក់ធំៗ ពីក្រុមហ៊ុនយក្សខាងធ្វើពាណិជ្ជកម្មតាមអនឡាញទៅអ្នកជំនួញថ្មីថ្មោង និងពីស្ថាប័នគ្រប់គ្រងទៅក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកជាដើម។ល។

ក្រៅពីនេះ ថ្នាលបច្ចេកវិទ្យា SmartVista របស់ BPC ក៏មានផ្ទុកនូវសេវាធនាគារទំនើបៗ កិច្ចការពាណិជ្ជកម្ម និង ដំណោះស្រាយចល័តនានាផងដែរ រួមមាន សេវាធនាគារតាមប្រព័ន្ធឌីជីថល សេវា ATM & switching ការទូទាត់ប្រាក់ ការគ្រប់គ្រងកាត និង ការទប់ទល់នឹងការបោកប្រាស់ ការផ្ដល់សេវាហិរញ្ញវត្ថុ បច្ចេកវិទ្យាសម្រាប់អាជីវករតូចតាច ការដឹកជញ្ជូន និងដំណោះស្រាយសម្រាប់ទីក្រុងឆ្លាតវៃ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលវែបសាយ www.bpcbt.com