(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន បន្តប្រគល់រង្វាន់ម៉ូតូម៉ាក Honda Scoopy ចំនួន១គ្រឿងទៀតហើយជូនអតិថិជន ដែលបានឈ្នះរង្វាន់នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។

អតិថិជនមានសំណាងឈ្នះម៉ូតូ Honda Scoopy ពីឆេមពានអាយស៍ ឈ្មោះ សេង សូនីតា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរអ្នកលក់នំប៉័ងសាច់ នៅមុខផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

អតិថិជនមានសំណាង សេង សូនីតា បានឲ្យដឹងថា នៅរសៀលថ្ងៃត្រង់មេឃកំពុងបញ្ចេញកំដៅខ្លាំង ធ្វើឲ្យខ្លួនស្រែកទឹក និងបានទិញភេសជ្ជៈប៉ូវកំលាំងឆេមពានអាយស៍១កំប៉ុងមកទទួលទាន បន្ទាប់ពីគាស់ក្រវិលកំប៉ុងឃើញរូបម៉ូតូ។ គ្រាន់តែឃើញរូបកំប៉ុងលើក្រវិលកំប៉ុង ធ្វើឲ្យខ្លួនសប្បាយចិត្តយ៉ាងខ្លាំង និងទាក់ទងទៅក្រុមហ៊ុន តាមលេខទូរស័ព្ទរហូតមានការបញ្ជាក់ពី តំណាងក្រុមហ៊ុនថាពិតជាត្រូវរង្វាន់ម៉ូតូស្កូបពីពិតមែន។

អ្នកស្រី ស្រី សន សុវណ្ណនី អាយុ៤៩ឆ្នាំ អ្នកលក់ភេសជ្ជៈក្នុងផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក៏ទទួលបានកាដូលើកទឹកចិត្ត ភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍៥០កេសផងដែរ។

លោក ម៉ី ដារ៉ា តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន បានអបអរសារទរអ្នកឈ្នះរង្វាន់ និងបានលើកឡើងថា សំណាងមានពិត ហើយរង្វាន់ម៉ូតូ Scoopy ក៏មានច្រើនទៀត នៅក្រោមក្រវិលកំប៉ុងឆេមពានស្រាប់។ អតិថិជនឆេមពានយិនស៊ិន និងឆេមពានអាយស៍គ្រប់ៗគ្នា សុទ្ធតែមានឱកាសឈ្នះរង្វាន់ម៉ូតូ Scoopy និងរង្វាន់ជាលុយសុទ្ធជាច្រើនសន្ធឹកសន្ធាប់។

លោកបានជូនពរអតិថិជនទាំងអស់ ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិន និងឆេមពានអាយស៍ ឱ្យមានសំណាងឈ្នះរង្វាន់ធំគ្រប់ៗគ្នា។

ភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិន និងឆេមពានអាយស៍ មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាប្រាក់រៀល និងរង្វាន់ម៉ូតូ Honda Scoopy ដ៏ច្រើនសន្ធឹកសន្ធាប់៕