(ភ្នំពេញ)៖ បន្ទាប់ពីបានបង្ហាញខ្លួនវាយលុក នៅក្នុងវិស័យចម្រៀង ផលិតកម្មដាវីត្រា Davitra មិនត្រឹមតែសម្ញ៉ែងស្ទូឌីយោលំដាប់អន្តរជាតិ ជាលើកដំបូងធ្វើ ឲ្យមានការភ្ញាក់ផ្អើលតែម្យ៉ាងទេ ផលិតកម្មមួយនេះក៏បានប្រមូល ផ្ដុំតារាចម្រៀង អ្នកនិពន្ធ និង អ្នកឯកទេសផ្នែកផលិតចម្រៀងបង្កើតស្នាដៃ លេចធ្លោតែក្នុងរយៈពេលខ្លី ធ្វើឲ្យមានការចាប់អារម្មណ៍ផងដែរ។

ឥឡូវនេះផលិតកម្មមួយនេះ បានបញ្ចេញ Video Lyrics ថ្មី គឺបទ «នឹកស្រុកតែមិនអាចទៅបាន» ធ្វើឱ្យមហាជនភាគច្រើនស្ដាប់ហើយ មានអារម្មណ៍ថាកម្សត់ លន្លង់លន្លោច ព្រោះតែភ្ជុំឆ្នាំនេះ ត្រូវបានរំខានដោយការផ្ទុះការរីករាលដាលនៃកូវីដ១៩។

Video Lyrics «នឹកស្រុកតែមិនអាចទៅបាន» នេះបានទាញអារម្មណ៍អ្នកស្ដាប់ឲ្យនឹក ដល់ ម៉ែពុក នឹក ភូមិឋានស្រុកកំណើត ដែលបានឃ្លាតឆ្ងាយទៅធ្វើការនៅក្រៅប្រទេស ដែលឃ្លាតលោកឪពុកអ្នកម្តាយចាស់ជរារាប់ខែឆ្នាំ ហើយអត្ថន័យក្នុងមួយបទនេះ ក៏ឆ្លុះបញ្ចាំងត្រូវនឹងសង្គមកម្ពុជា នាអំឡុងខែភ្ជុំនេះផងដែរ។

ខាងក្រោមនេះ សាច់រឿង Video Lyrics «នឹកស្រុកតែមិនអាចទៅបាន»។ លោកអ្នកក៏អាចទាញយកកម្មវិធីអេប «App Komsan» របស់ផលិតកម្មដាវីត្រា រីករាយសណ្តាប់ និងទស្សនា MVs នានាបានដោយមិនគិតថ្លៃផងដែរ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ 096 888881៕