(ភ្នំពេញ)៖ ព្រឹត្តិការណ៍ល្អឯកប្រចាំឆ្នាំ២០២១ សម្រាប់អ្នកទីផ្សានោះ គឺ«ជំនួបកំពូលអ្នកជំនាញទីផ្សារលំដាប់ពិភពលោក e-World Marketing Submit 2021» ដែលព្រឹត្តិការណ៍នេះរៀបចំដោយ Kotler Impact នឹងចាប់ផ្តើមឡើងពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាន។

បន្ថែមពីនេះសម្រាប់វាគ្មិន ដែលនឹងអញ្ជើញចូលរួមចែករំលែកចំណេះដឹង ព្រមទាំងបទពិសោធន៍លើវិស័យជំនាញទីផ្សារនៅក្នុងព្រឹត្តិរណ៍ដ៏អស្ចារ្យនេះ គឺជាង៩០នាក់ ដែលសុទ្ធសឹងតែជាអ្នកជំនាញទីផ្សារ អាជីព មកពីស្ទើរគ្រប់វិស័យ រួមទាំងថ្នាក់ដឹកនាំ និងប្រមុខរដ្ឋមួយចំនួន ជាពិសេស សាស្ត្រាចារ្យបណ្ឌិត PHILIP KOTLER។

ដោយឡែកសម្រាប់ប្រទេសកម្ពុជា គឺមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត សុខ ស៊ីផាន់ណា អតីតរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងបច្ចុប្បន្ន ជាទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលលោកនឹងចែករំលែកពីបរិបទរបស់ប្រទេសកម្ពុជា ដើម្បីទាក់ទាញវិនិយោគទុន ក៏ដូចអ្នកចូលរួមឱ្យបានស្គាល់ពីប្រទេសកម្ពុជាផងដែរ។

តាមរយៈព្រឹត្តិការណ៍នេះ នឹងផ្តល់ចំណេះដឹងដល់អ្នកចូលរួមកាន់ច្រើនរួមមាន៖ ផ្តល់ចំនេះ ជំនាញ គន្លឹះ តាមរយៈប្រធានបទជាង៣០ ដែលទាក់ទងជាមួយជំនួញ និងទីផ្សារ, ជាព្រឹត្តិការណ៍ដែលមានអ្នកចូលរួមជាង ១០០ប្រទេស, សិក្ខាកាមចូលរួមប្រហែល ១០លាននាក់ នៅជុំវិញពិភពលោក, សិក្ខាសាលាផ្សាយផ្ទាល់រយៈ២ថ្ងៃ, សិក្ខាកាមអាចមើលវីដេអូរទាំងអស់ឡើងវិញរយៈ១ខែ, ទទួលបានសញ្ញាបត្របញ្ជាក់ការចូលរួមដែលចេញដោយស្ថាប័ន Prof. PHILIP KOTLER, ទទួលបានសៀវភៅ THE BIG BANG BOOK(eBook) ជំនាន់ចុងក្រោយដោយពុំគិតថ្លៃ ដែលជាទូទៅមានតម្លៃ ៦០យ៉ូរ៉ូ ខណៈតម្លៃសំបុត្រចូលរួម 224$ (excluded Tax)។

តាមរយៈសមាគមអ្នកទីផ្សារកម្ពុជា តំលៃសំបុត្រត្រូវបានផ្តល់ជូនតម្លៃពិសេស ត្រឹមតែ៣៩ដុល្លារ ប៉ុណ្ណោះ សម្រាប់ការចុះឈ្មោះមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ សូមរួសរាន់ឡើង ចំនួនសំបុត្រក្នុងតម្លៃពិសេសេនេះមានកំណត់ កុំឱ្យឱកាសដ៏អស្ចារ្យនេះកន្លងផុតទៅឱ្យសោះ។ សម្រាប់និស្សិត អ្នកទីផ្សារអាជីព ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ដើម្បីបង្កើនសមត្ថភាព ប្រកួតប្រជែង នៅលើទីផ្សារបច្ចុប្បន្ន ដែលគ្មានព្រំដែននាយុគសម័យឌីជីថល។

ដើម្បីចូលរួមក្នុងយុទ្ធនាការប្រឆាំងនិងការរីករាលដាលនៃជំងឺកូវីដ ថវិការមួយចំនួនដែលបានមកពីការលក់សំបុត្រនឹងត្រូវចូលរួមបរិច្ចាគជាមួយយន្តការកូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក ដើម្បីចូលរួមចំណែកក្នុងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅទូទាំងពិភពលោក ដែលត្រូវការជំនួយវ៉ាក់សាំង ក្នុងការបង្កើតភាពស៊ាំ ប្រឆាំងនឹងជំងឺកូវីដ១៩។

តាមរយៈព្រឹត្តិការណ៍ «ជំនួបអ្នកជំនាញទីផ្សារលំដាប់ពិភពលោក ២០២១» នេះធ្វើឱ្យអ្នកំពុងប្រកបមុខជំនួញ និងសិស្សនិស្សិតដែលកំពុងសិក្សាពីជំនួញដែលបានចូលរួមកម្មវិធីនេះនឹងទទួលបានបទពិសោធន៍ថ្មីៗ សម្រាប់ដោះស្រាយបញ្ហាប្រឈមផ្សេងៗនៅក្នុងដំណាក់កូវីដ១៩នេះ ជាពិសេសការរៀបចំខ្លួនដោះស្រាយក្រោយបញ្ចប់វិបត្តិរាតត្បាតជំងឺកូវីដ១៩ ជាដើម។ល។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ Tel: 069 5555 66/081 8888 26/ 017 600 900/017 8 0000 6 លោកអ្នកក៏អាចចុះឈ្មោះបានតាមរយៈ ABA Account: 015888826, Account Name: Thomas Phat/Kea Bora។ https://marketingcambodia.org