(ភ្នំពេញ)៖ មិនធម្មតាទេ! នៅខែកញ្ញានេះ មានអ្នកតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ រហូតដល់ ១៨នាក់ ដែលឈ្នះលុយសុទ្ធសរុបរហូតដល់រាប់លានរៀល។ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ជាតិសាសន៍ទាំងអស់អាចមានឱកាសតេចូលគ្រប់ៗគ្នា ឲ្យតែតេចូលដឹងតែឈ្នះលុយសុទ្ធ ចាប់ពី ២០ម៉ឺនរៀល រហូតដល់មាសសុទ្ធមួយតម្លឹង។

កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ជាកម្មវិធីផ្តល់សំណាងដ៏ធំអស្ចារ្យ និងមានតែមួយគត់ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គុណភាពលំដាប់ថ្នាក់ពិភពលោកប៊ូសស្រ្តង ដែលផ្តល់ឱកាសដល់បងប្អូនទាំងអស់តេចូលឈ្នះលុយសុទ្ធ និងមាសសុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់សប្តាហ៍ ដែលមានផ្សាយផ្ទាល់នៅលើ ៣ស្ថានីយទូរទស្សន៍ផ្សេងៗគ្នា ហង្សមាស នៅថ្ងៃអាទិត្យចាប់ពីម៉ោង ៦ល្ងាច ភីអិនអីន នៅថ្ងៃសៅរ៍ចាប់ម៉ោង ៤៖៣០ល្ងាច និងស៉ីធីអិន នៅថ្ងៃសៅរ៍ចាប់ម៉ោង ១១៖០០ព្រឹកតទៅ លេខទូរស័ព្ទសម្រាប់តេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ នឹងត្រូវបានបង្ហាញលើកញ្ចក់ទូរទស្សន៍។

កំពូលកម្មវិធីដ៏អស្ចារ្យនេះឲ្យតែតេចូល ដឹងតែបានឈ្នះលុយគ្រប់ៗគ្នា ដោយគ្រាន់តែត្រៀមទូរស័ព្ទ និងប៊ូសស្រ្តងសម្រាប់តេចូល រួចឆ្លើយសំណួរងាយៗឲ្យបានត្រឹមត្រូវ បន្ទាប់មកឆ្លងដល់វគ្គជ្រើសរើសប្រអប់ប៊ូសស្រ្តងចំនួន៥ ក្នុងចំណោមប្រអប់ជាតួអក្សរ BOOSTRONG ចំនួន៩។

លុះដល់វគ្គបើកប្រអប់ បើជ្រើសរើសបាន៖

* មេដាយមាស ១ស្លាក ស្មើនឹង ២០០,០០០រៀល
* មេដាយមាស ២ស្លាក ស្មើនឹង ៤០០,០០០រៀល
* មេដាយមាស ៣ស្លាក ស្មើនឹង ៨០០,០០០រៀល
* មេដាយមាស ៤ស្លាក ស្មើនឹង ១,៦០០,០០០រៀល
* និង មេដាយមាស ៥ ស្លាក ស្មើនឹង មាស ១តម្លឹង។

កុំភ្លេចត្រៀមទូរស័ព្ទ និងកំប៉ុងប៊ូសស្រ្តងដើម្បីតេចូលក្នុងកំពូលកម្មវិធីមហាសំណាងប៊ូសស្រ្តងតេឈ្នះលុយ។ មាសសុទ្ធជាច្រើនតម្លឹង និងលុយសុទ្ធជាច្រើនលានកំពុងរង់ចាំបងប្អូន៕