(ប៉ារីស)៖ ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានដាក់បញ្ចូលក្នុងក្រុម Paris St Germain សម្រាប់ការប្រកួតក្នុងពូល A នៃលីគ Champions League របស់ពួកគេ នៅថ្ងៃអង្គារនេះ បន្ទាប់ពីខកខានការប្រកួតរបស់ក្លិប ក្នុងលីគ Ligue 1 ចំនួន២ប្រកួត ដោយសារបញ្ហាជាំជង្គង់, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ នឹងដើរតួសំខាន់នៅក្នុងក្រុម ដែលក៏មានកីឡាករខ្សែបម្រើ សញ្ជាតិអ៊ីតាលី Marco Verratti ផងដែរ, ដែលបានវិលត្រឡប់មកវិញ បន្ទាប់ពីខកខានការប្រកួត៤លើក ដោយសាររបួសជង្គង់។

PSG ឈរនៅលំដាប់ទី២ នៅក្នុងពូល បន្ទាប់ពីការប្រកួតលើកដំបូងរបស់ពួកគេ ក្នុងលទ្ធផល១-១ ជាមួយក្លិប Club Brugge។

ដោយឡែកក្លិប City ឈរនៅកំពូលតារាងក្នុងពូល បន្ទាប់ពីយកឈ្នះក្រុម RB Leipzig ក្នុងលទ្ធផល៦-៣៕