(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife Nutrition កម្ពុជា ដែលត្រូវបានគេទទួលស្គាល់ថាជា ក្រុមហ៊ុនឈានមុខគេផ្នែកអាហារូបត្ថម្ភ ណែនាំពីចែករំលែកពី គន្លឹះដែលធ្វើឱ្យខួរក្បាលមានសុខភាពល្អស្របពេលដែលកំពុងវិឌ្ឍន៍ទៅរកភាពចាស់។

ភាពចាស់នៃខួរក្បាល គឺជៀសមិនរួចក្នុងពេលខ្លះ ប៉ុន្តែវាមិនដូចគ្នាសម្រាប់មនុស្សគ្រប់គ្នាទេ។ វាប៉ះពាល់ដល់មនុស្សគ្រប់គ្នា ដោយផ្អែកលើហ្សែន របៀបរស់នៅ និងបរិស្ថានជុំវិញខ្លួនផងដែរ។ ភស្តុតាងជាច្រើនបានបង្ហាញឱ្យឃើញថា មនុស្សដែលមាន ការថយចុះតិចតួចផ្នែកការចងចាំមានរបៀបរស់នៅ ដែលប្រកបដោយសុខភាពល្អ និងសកម្ម។

លើសពីនេះទៅទៀត ប្រជាជនដែលមានអាយុវែងបំផុត ហើយរស់នៅ១០០ឆ្នាំ ឬច្រើនជាងនេះមានលក្ខណៈពិសេស មួយចំនួនដូចគ្នា៖ របបអាហារដែលមានផ្លែឈើ និងបន្លែប្រឆាំងអុកស៊ីតកម្មច្រើនធញ្ញជាតិ ដែលមានសុខភាពល្អ និងប្រូតេអ៉ីន ព្រមទាំងសកម្មភាពរាងកាយទៀងទាត់ បូករួមទំនាក់ទំនងសង្គមល្អផងដែរ។

ដើម្បីទ្រទ្រង់ដល់ដំណើរការភាពចាស់ ដែលមានសុខភាពល្អ អ្នកត្រូវថែរក្សាទាំងផ្លូវកាយ និងផ្លូវចិត្ត។ នេះគឺជាវិធីមួយចំនួនដែល អ្នកអាចចាប់ផ្តើមអនុវត្តរបៀបរស់នៅដែលយូរអង្វែងបាន៖

ទី១៖ ចាប់ផ្តើមហាត់ប្រាណខួរក្បាលរបស់អ្នក នៅពេលដែលមុខងារផ្នែកយល់ដឹងចាប់ផ្តើមមានភាពធ្ងន់ធ្ងរគ្រប់គ្រាន់ ដើម្បីបណ្តាលឱ្យមានជំងឺវង្វេង វាអាចនឹងពិបាក ឬក៏មិនអាចជាសះស្បើយបានឡើយ។ នោះហើយជាមូលហេតុដែលការផ្តោតសំខាន់ទៅលើការការពារខួរក្បាលឱ្យមានសុខភាពល្អ ជំនួសឱ្យការព្យាបាលនៅពេល ក្រោយ គឺពិតជាមានសារសំខាន់។ ការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលចំណាយពេលច្រើន ក្នុងសកម្មភាពទាក់ទងនឹងស្មារតី ដូចជាការអាន ការលេងហ្គេមពាក្យ ឬការរៀនជំនាញថ្មី មានលទ្ធភាពក្នុងការទ្រទ្រង់ និងបង្កើនការចងចាំ ល្បឿនដំណើរការ ការយកចិត្តទុកដាក់ និងការយល់ឃើញបានច្រើន។
ដូចជាសាច់ដុំរាងកាយដែរ ខួរក្បាលហាក់ដូចជាដំណើរការបានល្អប្រសើរ នៅពេលដែលវាទទួលបានការធ្វើលំហាត់ប្រាណ ទៀងទាត់។

ការរំញោចផ្លូវចិត្តត្រូវបានរកឃើញថា អាចធ្វើឱ្យសរសៃប្រសាទដំណើរការ ហើយវាក៏ទាក់ទងនឹងការមានហានិភ័យ ទាបដែលឈានដល់ជំងឺភ្លេចភ្លាំង។ ភាពជោគជ័យផ្នែកការអប់រំ ការនិយាយពីរភាសា ឬការលេងល្បែងផ្គុំរូបត្រូវបានបង្ហាញថា អាចកាត់បន្ថយហានិភ័យនៃជំងឺវង្វេងវង្វាន់។ ការបណ្តុះបណ្តាលការចងចាំក៏អាចជួយបង្កើនការចងចាំ និងជួយអ្នករក្សា សមត្ថភាពគិតបានខ្ពស់ក្នុងរយៈពេលប្រាំ ឬច្រើនឆ្នាំ។

ទី២៖ ត្រូវសកម្ម និងទទួលទានអាហារដែលមានសុខភាពល្អការធ្វើលំហាត់ប្រាណផ្គូផ្គងជាមួយរបបអាហារដែលមានតុល្យភាព អាចជួយដល់សុខភាពខួរក្បាល និងសុខភាពសរសៃឈាម បេះដូង។ ទទួលទានរបបអាហារសម្រាប់ខួរក្បាលដែលមានសុខភាពល្អដោយ៖

*ទទួលទានអាហារសម្បូរ អូមេហ្គា៣ ដូចជាត្រី និងគ្រាប់សណ្តែក។
*ទទួលទានផ្លែឈើ និងបន្លែដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន ដូចជាប៊្លូបឺរី និងអាតូឆុក។
*ជៀសវាងអាហារកែច្នៃ និងរហ័ស។

ទី៣៖ គិតអំពីថ្នាំរបស់អ្នក វាមានសារៈសំខាន់ណាស់ក្នុងការពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក ដើម្បីគ្រប់គ្រងសុខភាពរបស់អ្នក។ ថ្នាំសម្រាប់ព្យាបាលជំងឺ លើសសម្ពាធឈាម និងកូឡេស្តេរ៉ុលខ្ពស់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពល្អប្រសើរនៃសុខភាពខួរក្បាល និងអាយុវែង។

ទី៤៖ គិតដល់បរិស្ថានជុំវិញ វាក៏សំខាន់ផងដែរក្នុងការបង្កើតបរិយាកាសដែលមានសុខភាពល្អ។ កាត់បន្ថយការប៉ះពាល់ពីផ្សែង អ័ព្ទ ផ្សែងផ្សិត និងជាតិពុលផ្សេងៗ។ ជៀសវាងពីការទទួលព័ត៌មានច្រើនលើសលប់ ការញៀនទូរទស្សន៍ និងការចែករំលែកព័ត៌មាន។

ទី៥៖ រក្សាចក្ខុវិស័យដែលមានភាពវិជ្ជមាន វាជាការពិតដែលពួកគេនិយាយ៖ អ្នកសុទិដ្ឋិនិយមរស់នៅបានយូរជាងអ្នកទុទិដ្ឋិនិយម។ ហើយអ្នកអាចរៀនពីសុទិដ្ឋិនិយមបាន។ អ្នកខ្លះរកឃើញទស្សនៈវិជ្ជមានជាមួយនឹងធម្មជាតិ។ ការអនុវត្តការចងចាំ ការធ្វើយូហ្គា ឬការធ្វើសមាធិអាចជួយអ្នក ចាប់ផ្តើមនៅលើចំណុចនេះបាន។

ទី៦៖ ចូលរួមទំនាក់ទនងសង្គមឱ្យបានញឹកញាប់ សហគមន៍ដែលរឹងមាំ ដែលអ្នកអាចឱ្យអ្នកពឹងផ្អែកលើបាននៅពេលដែលអ្នកចង់បានការគាំទ្រ និងស្រឡាញ់ គឺពិតជាមានសារសំខាន់។ ការស្រាវជ្រាវបានបង្ហាញថាការមានទំនាក់ទំនងសង្គមល្អ អាចជះឥទ្ធិពលជាវិជ្ជមានដល់អារម្មណ៍របស់អ្នក ហើយដូច្នេះនឹងធ្វើឱ្យភាពចាស់វិឌ្ឍន៍បានយឺត ហើយក៏អាចរក្សាការចងចាំបានយូរ។

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។ ផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង ៩០ប្រទេសដោយសមាជិកឯករាជ្យរបស់យើង ដែល
ផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។

តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។ សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com៕