(ភ្នំពេញ)៖ តាំងពីបុរាណកាលរហូតមកដល់ពេលបច្ចុប្បន្ននេះ បើទោះបីជាមានការវិឌ្ឍនៃយុគ សម័យណាក៏ដោយ ការសិក្សា និងបណ្ដុះបណ្ដាលសមត្ថភាព និងជំនាញផ្សេងៗត្រូវបានដើរ តួនាទី និងអោយតម្លៃខ្ពស់សម្រាប់ជាថ្នាលក្នុងការអភិវឌ្ឍមនុស្សជាតិ សមត្ថភាព ចំនេះដឹង និងប្រទេសជាតិទាំងមូល។ ប្រទេសដែលមានខឿនសេដ្ឋកិច្ចរឹងមាំ និងអភិវឌ្ឍន៍ខ្ពស់ រមែងជា សង្គមមួយដែលសម្បូរទៅដោយបុគ្គលដែលមានចំណេះដឹង សមត្ថភាព ជំនាញ និងបទ ពិសោធន៍ខ្ពស់។ មូលហេតុចម្បងនេះហើយ ទើបប្រទេសទាំងអស់ទូទាំងពិភពលោកបានខិត ខំប្រឹងប្រែងពង្រឹងនូវវិស័យអប់រំរបស់ខ្លួន ហើយមិនថាស្ថាប័នរដ្ឋ ឬស្ថាប័នឯកជន ក្រុមហ៊ុន គ្រឹះស្ថានសហគ្រាសធុនតូច មធ្យម ឬធំទាំងអស់ រមែងមានតម្រូវការនូវ បុគ្គលិកដែលមាន ចំណេះដឹង សមត្ថភាព ជំនាញ និងបទពិសោធន៍ល្អសម្រាប់បម្រើការទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។

ទន្ទឹមគ្នានឹងនេះដែរ វិទ្យាស្ថានខេមអេដប៊ីហ្សនេស្សស្គូល ជាវិទ្យាស្ថានអន្តរជាតិមួយ នៅប្រទេសកម្ពុជា ដែលបណ្ដុះបណ្ដាលទៅលើផ្នែកគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និងធុរកិច្ច ដែលមានការទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា។ វិទ្យាស្ថាន ខេមអេដ គឺជាវិទ្យាស្ថានមួយដែលមានការទទួលស្គាល់ខ្ពស់នៅក្នុងទីផ្សារការងារ រួមជាមួយ ថ្នាលបណ្ដុះបណ្ដាលដែលប្រកបដោយគុណភាព គុណវុឌ្ឍិ និងការទទួលស្គាល់ ទាំងក្នុង ស្រុក និងលើឆាកអន្តរជាតិ។

ក្នុងនោះដែរ វិទ្យាស្ថានត្រូវបានទទួលស្គាល់ដោយទាំងក្នុង ស្រុក និងលើឆាកអន្តរជាតិដូចជា៖

* សមាគមគណនេយ្យករជំនាញ (ACCA) នៅចក្រភពអង់គ្លេស

* ស្ថាប័នជំនាញអ្នកវិភាគផ្នែកហិរញ្ញវត្ថុ (CFA) និង Accreditation Council for Business Schools and Programs នៅសហរដ្ឋអាមេរិក

* ស្ថាប័នធានាគុណភាពអប់រំនៃបណ្តាញសាកលវិទ្យាល័យអាស៊ាន (AUN-QA) នៅអាស៊ី

* ការទទួលស្គាល់ផ្នែកការគ្រប់គ្រងកម្រិតស្ដង់ដារ ISO 9001:2015 ដោយ Guardian Independent Certification ដែលចុះបញ្ជីនៅចក្រភពអង់គ្លេសផងដែរ។

ជាមួយនឹងការទទួលស្គាល់លើវិទ្យាស្ថានទាំងលើឆាកអន្តរជាតិ និងក្នុងស្រុកផងដែរ នោះ រាល់កម្មវិធីសិក្សាទាំងអស់នៅវិទ្យាស្ថានខេមអេដត្រូវបានត្រួតពិនិត្យ និងរៀបចំយ៉ាងម៉ត់ ចត់ និងយ៉ាងយកចិត្តទុកដាក់ពីសំណាក់សាស្ត្រាចារ្យដែលមានចំណេះដឹង ជំនាញ និងបទ ពិសោធន៍ខ្ពស់ រួមទាំងក្រុមប្រឹក្សាជំនាញផ្សេងៗដែលមានបទពិសោធន៍ខ្ពស់ និងទទួលស្គាល់ ជាអន្តរជាតិផងដែរ។ លើសពីនេះទៅទៀត វិទ្យាស្ថានក៏សម្រិតសម្រាំងយកនូវសាស្រ្តាចារ្យ ដែលមានទំាងចំណេះដឹង ជំនាញ បទពិសោធន៍ និងមានគុណវុឌ្ឍិខ្ពស់ សម្រាប់បណ្ដុះ បណ្ដាល និងប្រឹក្សាយោបល់ដល់និស្សិតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ រាល់ការប្រឡង មុខវិជ្ជានីមួយៗនៅវិទ្យាស្ថាន ត្រូវបានរៀបចំឡើងប្រកបដោយសុក្រឹតភាព និងទទួលស្គាល់ ដោយមជ្ឈដ្ឋានអន្តរជាតិ ហើយជាពិសេសសម្រាប់មុខវិជ្ជាមួយចំនួន និស្សិតត្រូវចូលរូមការ ប្រឡងដែលវិញ្ញាសាទាំងនោះត្រូវបានរៀបចំ វាយតម្លៃ និងធ្វើអត្រា កំណែដោយ សមាគមគណនេយ្យករជំនាញ (ACCA) នៅចក្រភពអង់គ្លេសផងដែរ។ ដូច្នេះរាល់ និស្សិតទាំងអស់ត្រូវបានហ្វឹតហាត់ និងដុសខាត់ចំណេះដឹង ជំនាញ និងបទពិសោធន៍ទាំង ក្នុងស្រុក និងលើឆាកអន្តរជាតិ។

ក្នុងនោះដែរ ជារៀងរាល់ឆ្នាំ និស្សិតនៃវិទ្យាស្ថានខេមអេដ តែងតែទទួលបានពិន្ទុ និងចំណាត់ថ្នាក់ល្អទូទាំងពិភពលោក តាមរយៈការប្រឡងជាលក្ខណៈ អន្តរជាតិ ដោយមានការចូលរួមពីសំណាក់និស្សិតជាច្រើននៅ១៨៣ ប្រទេសលើពិភពលោក។ ជាក់ស្ដែងនាឆ្នាំ ២០២០ កញ្ញា ចាន់ ភីស្រីលិញ បានទទួលចំណាត់ថ្នាក់លេខ១ទូទាំង ពិភពលោក នៅក្នុងការប្រឡងជាអន្តរជាតិលើមុខវិជ្ជា មូលដ្ឋានគ្រឹះនៃសវនកម្ម FAU ដែលជា មុខវិជ្ជាមួយនៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (BA+CAT) តម្រូវ អោយនិស្សិតប្រឡងជាវិញ្ញាសាសរសេរផងដែរ។

ដោយសារតែការទទួលស្គាល់ជាអន្តរជាតិ លើកម្មវិធីសិក្សា និងវិទ្យាស្ថានទាំងមូល រួមទាំងគុណសម្បត្តិដ៏ចម្បងជាច្រើនទៀត ធ្វើអោយ រាល់និស្សិតទាំងអស់ដែលបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (BA+CAT) ប្រកបទៅដោយចំណេះដឹង សមត្ថភាព ជំនាញ និងបទពិសោធន៍ខ្ពស់ ព្រមទាំងប្រកបនូវគុណធម៌ និងសច្ចធម៌ រួមទាំងភាពអំណត់អត់ធ្មត់ក្នុងការអនុវត្តការងារ ដែលទាំងនេះហើយជាតម្រូវការទីផ្សារការងារ និងបុគ្គលចម្បងក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ នាពេលខាងមុខ។ វិទ្យាស្ថានខេមអេដ គឺជាកន្លែងដ៏ល្អបំផុតដើម្បី ចាប់ផ្តើម។

ចាប់ផ្ដើមទទួលពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ សម្រាប់ ពត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.cam-ed.com ឬទំនាក់ទំនងមកកាន់ទូរស័ព្ទ 023 986 522 / 012 618 988 ៕