(ភ្នំពេញ)៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ឈ្នះពានរង្វាន់ក្នុងស្រុក អឺបេនលែន (Urbanland) បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ប្លុកថ្មី របស់បុរីចន្ទគីរី និងការបើកលក់ជាផ្លូវការ។

រចនាឡើងដោយយកតម្រូវការ និងក្តីស្រមៃរបស់អ្នករស់នៅ ជាចម្បងគម្រោងអភិវឌ្ឍន៍ថ្មីនេះ បន្តប្រកាន់ខ្ជាប់នូវគំនិតរចនា ដែលផ្តោតលើតម្រូវការចាំបាច់ សម្រាប់ការរស់នៅ។

តាមរយៈការរចនាប្លង់មេ ដែលសម្បូរទៅដោយសួនរុក្ខជាតិបៃតង និងបរិក្ខារនៅតាមដងវិថីនៅក្នុងគម្រោងថ្មីនេះ អ្នករស់នៅនឹងមានសុខដុម និងភាពស្ងប់ស្ងាត់ទាំងនៅខាងក្នុង និងខាងក្រៅគេហដ្ឋានរបស់ខ្លួន។ ការគិតគូបែបនេះហើយ ដែលញាំងឲ្យគម្រោងថ្មីនេះ ជាកន្លែងរស់នៅមួយដែលសក្តិសមបំផុតសម្រាប់ ការរស់នៅដែលសកម្ម ប៉ុន្តែពោរពេញដោយភាពស្ងៀមស្ងាត់។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ម្ចាស់ផ្ទះ ដែលចង់បានប្រភេទគេហដ្ឋានដែលកាន់តែធំទូលាយ ក្រុមហ៊ុនមានកិត្តិយស ក្នុងការណែនាំប្រភេទគេហដ្ឋានថ្មីមួយទៀត ប្រចាំបុរីចន្ទគីរីដែលមានឈ្មោះថា វីឡាឧត្តមធំ។ វីឡានេះជាប្រភេទវីឡាទោល ដែលត្រូវបានរចនាឡើងនៅលើផ្ទៃដី និងផ្ទះដែលមានទំហំកាន់តែធំជាងមុន។

គេហដ្ឋាននេះមានលក្ខណៈល្អឥតខ្ចោះសម្រាប់គ្រួសារដែលមានសមាជិកច្រើនវ័យ។ ការរចនាខាងក្នុងផ្ទះមានផ្ទះបាយ និងកន្លែងទទួលទានអាហារ ដែលបើកចំហ ចេញមកសួនខាងក្រោយ ផ្ទៃខាងក្រោយផ្ទះមានទីធ្លាធំទូលាយដែលអាចកែច្នៃជា អាងហែលទឹក ឬសួនរុក្ខជាតិបៃតង សម្រាប់រៀបចំកម្មវិធីគ្រួសារផ្សេងៗជាដើម។

ទីធ្លាខាងក្រោយនេះ សមស្របសម្រាប់លម្ហែកាយជាលក្ខណៈគ្រួសារពេលល្ងាច រីឯបន្ទប់ទទួលភ្ញៀវដ៏ធំទូលាយ នៅក្នុងផ្ទះវិញជាកន្លែងដ៏សមរម្យបំផុត សម្រាប់ទទួលបានភាពស្ងប់ស្ងាត់។

វីឡាឧត្តមធំភាគច្រើន មានទីតាំងនៅជាប់នឹងសួនរុក្ខជាតិបៃតងរបស់បុរី។ គេហដ្ឋាននេះ មានបន្ទប់គេង៥ធំៗ ដែលមានបង្អួច និងទ្វារូតធំៗ អនុញ្ញាតឲ្យខ្យល់ និងពន្លឺចេញចូលបានគ្រប់គ្រាន់ទូទាំងផ្ទះទាំងមូល។

ក្រុមហ៊ុនក៏បានរចនាបន្ទប់គេងមួយបន្ថែម នៅជាន់ផ្ទាល់ដីដែលមានភ្ជាប់ជាមួយនឹងបន្ទប់ទឹកស្រាប់ សមស្របសម្រាប់គ្រួសារដែលមានឪពុកម្តាយ ឬលោកតាលោកយាយដែលមានវ័យចំណាស់។ រីឯបន្ទប់ពហុមុខងារដែលនៅជាប់គ្នានោះ ម្ចាស់ផ្ទះអាចកែច្នៃទៅតាមមុខងារផ្សេងៗ ដែលខ្លួនត្រូវការ ដូចជាការិយាល័យធ្វើការនៅផ្ទះ បន្ទប់ហាត់ប្រាណ និងបន្ទប់អានសៀវភៅជាដើម។

ដើម្បីអបអរសាទរការបើកលក់ប្លុកថ្មីនេះ បុរីចន្ទគរីមានការលក់បញ្ចុះតម្លៃពិសេសសរុប រហូតដល់២០០,០០០ដុល្លារ ក៏ដូចជាកម្មវិធីចាប់ឆ្នោត ផ្សងសំណាង ដែលមានតម្លៃសរុបរហូតដល់១០០,០០០ដុល្លារ ដែលមានសុពលភាពសម្រាប់តែថ្ងៃទី២៩-៣១ ខែតុលា ឆ្នាំ២០២១ តែប៉ុណ្ណោះ៕

សូមអញ្ជើញមកទស្សនាផ្ទះគម្រូពិតនៅបុរីចន្ទគីរី ដែលមានទីតាំងនៅលើបណ្តោយផ្លូវជាតិលេខ 2 ចម្ងាយត្រឹមតែ 5 នាទីពីមហាវិថីសម្តេច ហ៊ុន សែន ឬចូលទៅកាន់ urbanlandasia.com ដើម្បីទទួលបានពត៌មានបន្ថែម។