(ភ្នំពេញ)៖ ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងផ្នែកអភិវឌ្ឍន៍អាជីព និងបរិយាបន្នតាមរយៈការទទួលបានពានរង្វាន់ Employee Experience Awards 2021 ដ៏មានកិត្យានុភាពពីក្រុមហ៊ុន Human Resources Online.net ដែលមានមូលដ្ឋាននៅសិង្ហបុរី។

ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបានប្រកាសថា ជាអ្នកឈ្នះពានរង្វានប្រាក់ Employee Experience Awards 2021 ក្នុងផ្នែកអភិវឌ្ឍន៍អាជីពល្អបំផុត។
ពានរង្វាន់នេះ មានន័យថា ជាការទទួលស្គាល់ការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនផលិតស្រាបៀរមួយនេះ ចំពោះឱកាសអភិវឌ្ឍន៍អាជីព ដែលក្រុមហ៊ុនផ្តល់ជូននិយោជិតរបស់ខ្លួន «តាមរយៈការតម្រឹមអាជីវកម្មដ៏ខ្លាំង ការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាចំពោះការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់និយោជិត និងភាពម្ចាស់ការក្នុងការរៀបចំផែនការសម្រាប់ជំនាញអនាគត»

ក្រុមហ៊ុន HEINEKEN Cambodia ក៏ទទួលបានការកោតសរសើរផងដែរ ចំពោះការចូលរួមរបស់និយោជិត និងយុទ្ធសាស្រ្តជម្រុះ និងបរិយាបន្ន (Diversity and Inclusion Strategy) របស់ក្រុមហ៊ុន។

សាជីវកម្មអន្តរជាតិធំៗជាច្រើនផ្សេងទៀត ដូចជាសាជីវកម្មក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក បានចូលរួមក្នុងការប្រកួតប្រជែង ពានរង្វាន់ដ៏ល្បីឈ្មោះនេះ ដែលពាក់ព័ន្ធនឹងធនធានមនុស្ស។ ក្រុមហ៊ុន HEINEKEN Cambodia គឺជាក្រុមហ៊ុនទីមួយនៅកម្ពុជា ដែលទទួលបានការទទួលស្គាល់បែបនេះ។

ពានរង្វាន់ Employee Experience Awards ប្រចាំឆ្នាំនេះ មានដំណើរការផ្តល់ពិន្ទុដ៏តឹងរ៉ឹង ដែលធ្វើឡើងដោយគណៈកម្មការ ដែលជាអ្នកដឹកនាំ ផ្នែកធនធានមនុស្សជាន់ខ្ពស់ ដោយវាយតម្លៃលើពាក្យស្នើសុំចូលរួមទាំងអស់ ដើម្បីផ្តល់ពិន្ទុដោយយោងទៅតាមបញ្ជីលក្ខណៈវិនិច្ឆ័យជាក់លាក់មួយ។ គណៈកម្មការ ក៏បានពិនិត្យមើលយ៉ាងម៉ត់ចង់ផងដែរ ដើម្បីធ្វើឲ្យប្រាកដថា មិនមានទំនាស់ផលប្រយោជន៍ នៅពេលវាយតម្លៃពាក្យចូលរួមប្រកួត។

ពានរង្វាន់នេះ ត្រូវបានបង្កើតឡើងដើម្បីជួយក្រុមហ៊ុននានា ឲ្យបង្ហាញទេពកោសល្យល្អៗ គំនិតផ្តួចផ្តើម និងយុទ្ធសាស្រ្តរបស់ខ្លួន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និង «ដើម្បីទទួលបានការទទួលស្គាល់ពិតប្រាកដថាជាក្រុមហ៊ុនល្អបំផុតនៅអាស៊ី»

លោក Samson Wong នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន HEINEKEN Cambodia បានថ្លែងថា «យើងមានមោទនភាពដែលទទួលបាន ការទទួលស្គាល់ការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា របស់យើងចំពោះការអភិវឌ្ឍវិជ្ជាជីវៈរបស់បុគ្គលិករបស់យើង និងការវិនិយោគរបស់យើងលើជំនាញនាពេលអនាគត។ បុគ្គលិកនិងការអភិវឌ្ឍរបស់ពួកគេស្ថិតនៅក្នុងបេះដូងរបស់ក្រុមហ៊ុនយើង។ ខ្ញុំជឿជាក់យ៉ាងខ្លាំងថា ក្រុមហ៊ុនមួយអាចរីកចម្រើន ទៅបានលុះត្រាតែបុគ្គលិករបស់យើងទទួលបានការគាំទ្រ និងបទពិសោធដើម្បីរៀនសូត្រ និងទទួលបានភាពរីកចម្រើន ខណៈដែលមានការប្តេជ្ញាចិត្ត និងអារម្មណ៍ថាខ្លួនឯងជាម្ចាស់ ដើម្បីផ្តល់ជូនលទ្ធលល្អប្រសើរ»

លោកថា «ការឈ្នះពានរង្វាន់នេះ បង្ហាញសារយ៉ាងច្បាស់ ទៅកាន់បុគ្គលិករបស់យើងបច្ចុប្បន្ន និងបុគ្គលិកអនាគតរបស់យើងថា ក្រុមហ៊ុនយកចិត្តទុកដាក់ខ្លាំង លើការអភិវឌ្ឍសមាជិកក្រុមការងារទាំងអស់។ នៅក្រុមហ៊ុន HEINEKEN Cambodia យើងផ្តល់ឱកាសដល់បុគ្គលិករបស់យើងគ្រប់រូប ឲ្យបង្កើតវឌ្ឍនភាពតាមរយៈភាពជាអ្នកដឹកនាំ ការរៀនសូត្រជំនាញថ្មីៗ និងការចូលរួម»

ពានរង្វាន់ Employee Experience Awards គឺជាពានរង្វាន់ផ្នែកធនធានមនុស្សថ្នាក់តំបន់ ដែលផ្តោតលើការបង្ហាញបទពិសោធល្អៗរបស់និយោជិត។ពានរង្វាន់នេះ មានបំណងលើកទឹកចិត្តឲ្យនិយោជក ឬក្រុមហ៊ុនទាំងអស់ទាញយកប្រយោជន៍ ពីការកិច្ចខិតខំប្រឹងប្រែងធ្វើការរបស់បុគ្គលិករបស់ខ្លួន ដើម្បីបង្កើតកម្លាំងពលកម្មមួយ ដែលមានការចូលរួមកាន់តែខ្លាំង ដែលមានការលើកទឹកចិត្ត ពោរពេញដោយផលិតកម្ម និងថាមពល ដើម្បីរៀនសូត្រជំនាញបន្ថែម និងផ្តល់ជូនអតិថិជននូវបទពិសោធប្រកបដោយភាពវិជ្ជមាន។

លោក Samson Wong បានបន្ថែមទៀតថា «នៅក្រុមហ៊ុន HEINEKEN Cambodia យើងជ្រើសរើសយកវិធីសាស្រ្តតាមបែបរចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍសមាជិកក្រុមការងាររបស់យើងទាំងអស់។សមាជិកក្រុមការងាររបស់យើងទាំងអស់គ្នាត្រូវបានផ្តល់ឱកាសឲ្យបង្កើតវឌ្ឍនភាពខ្លួនឯងពីកម្រិតដំបូងរហូតដល់អ្នកដឹកនាំក្រុម ហើយជាចុងក្រោយឡើងទៅដល់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ដោយផ្អែកលើសមត្ថភាព និងការប្តេជ្ញាចិត្តរបស់ពួកគេ»

លោកថា «វាគឺជាវិធីសាស្រ្តរបស់យើងចំពោះការអភិវឌ្ឍអាជីព និងវប្បធម៌កន្លែងធ្វើការ ដែលគាំទ្រដោយគោលបំណង និងតម្លៃរបស់យើង ដែលយើងជឿជាក់ថានឹងធ្វើឱ្យក្រុមហ៊ុន HEINEKEN Cambodia ក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនល្អបំផុតដែលមនុស្សគ្រប់គ្នាចង់ធ្វើការជាមួយ»

ក្រុមហ៊ុន HEINEKEN Cambodia បច្ចុប្បន្នមានបុគ្គលិកជិត ៧០០នាក់ និងផ្ដល់ការងារជូនប្រជាជនកម្ពុជា ១២០,០០០នាក់ ដែលប្រកបការងារជាផ្នែកមួយ នៃបណ្ដាញអាជីវកម្មរបស់ក្រុមហ៊ុន ពោលគឺរាប់ចាប់ពីកសិករដាំដុះស្រូវ រហូតដល់អាជីវករលក់ដូរភេសជ្ជៈនៅតាមហាងនានា។ ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបានទទួលស្គាល់ដោយលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាថាជា «ក្រុមហ៊ុនបង់ពន្ធច្រើនជាងគេនៅកម្ពុជា»

បច្ចុប្បន្ន ក្រុមហ៊ុន HEINEKEN Cambodia ផលិតស្រាបៀរចំនួន ៥ម៉ាកក្នុងប្រទេសកម្ពុជា ដោយគោរពតាមបទដ្ឋានគុណភាពខ្ពស់បំផុត ដែលបម្រើជូនអតិថិជននូវគ្រប់រសជាតិ។ ផលិតចេញពីគ្រឿងផ្សំធម្មជាតិ ១០០% ពីរោងចក្រក្នុងស្រុក ផលិតផលស្រាបៀររបស់ក្រុមហ៊ុន HEINEKEN (Cambodia) នៅកម្ពុជារួមមានស្រាបៀរ Heineken ស្រាបៀរ ABC ស្រាបៀរ Tiger និង Tiger Crystal ស្រាបៀរ Anchor និង Anchor White និងស្រាបៀរ Gold Crown៕