(ភ្នំពេញ)៖ ស្រាបៀរសឹង្ហបានធ្វើការចាប់រង្វាន់ Voucher ដំណើរកម្សាន្តក្រេបទឹកឃ្មុំដ៏ប្រណិតចំនួន ២យប់ ៣ថ្ងៃ នៅអ៊ែមប៊ើកំពតរីស៊ត (Amber Kampot Resort) ជូនអតិថិជនចំនួន ៣គូ តាមរយៈការឡាយផ្ទាល់ក្នុងទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីលោកដុកទ័រ នួន ផេង អភិបាលរបស់ក្រុមហ៊ុន IQPS Trading ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខស្រាបៀរសឹង្ហប្រចាំកម្ពុជា។

កម្មវិធីនេះផងដែរ ក្រុមហ៊ុនគ្រោងធ្វើឡើងកាលពីដើមឆ្នាំ តែត្រូវបានពន្យាពេលដោយសារការរីករាយដាលនៃជំងឺកូវីដ១៩ ទើបបានប្រារព្ធធ្វើឡើងនៅដើមខែធ្នូ ឆ្នាំ២០២១នេះ។
ការចាប់រង្វាន់នេះ គឺផ្តល់ជូនសម្រាប់អតិថិជន ដែលបានជាវស្រាបៀរសឹង្ហក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ជប់លៀង ឡើងគេហដ្ឋានថ្មីនាពេលកន្លងទៅ។

ខាងក្រោមនេះជាឈ្មោះស្វាមីភរិយាចំនួន ៣គូ ដែលបានឈ្នះដំណើរកម្សាន្ដនេះ៖
១៖ លោក ឃុត ចន្ថា និងភរិយា
២៖ លោក ឈឹម កក្កដា និងភរិយា អ៊ឹង ហ្គូជាន់
៣៖ លោក ជា ស៊ីវី និងភរិយា ជា ចាន់វី

សម្រាប់ឆ្នាំថ្មីនេះក្រុមហ៊ុនសឹង្ហ ក៏បានរៀបចំកម្មវិធីប្រូម៉ូសិនថ្មីជូនដល់អតិថិជនទាំងអស់ ដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ឡើងគេហដ្ឋាន ឬកម្មវិធីជប់លៀងផ្សេងៗផងដែរ។ គ្រប់កម្មវិធីកាន់តែមានភាពរីករាយជាមួយស្រាបៀរសឹង្ហ។

រាល់ការជាវស្រាបៀរសឹង្ហចំនួន ១៥កេស នឹងទទួលបានសឹង្ហលេមិនសូដា ២កេស។ រាល់ការជាវចាប់ពី ៥០កេស ទៅ១០០កេស និងទទួលបានទឹកប្រាក់សុទ្ធចំនួន ១០០ដុល្លារ និងចាប់ពី ១០០កេសឡើងទៅនឹងទទួលបានទូរទស្សន៍ម៉ាកសាមសុង ៣២inch មួយគ្រឿង។

កាន់តែរីករាយក្នុងថ្ងៃអាពាហ៍ពិពាហ៍ជាមួយស្រាបៀរសឹង្ហ!
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានលើទំព័រហ្វេសបុកផ្លូវការរបស់ស្រាបៀរសឹង្ហ Singha KH ឬតាមរយៈ Telegram Singha Online Sale https://t.me/SinghaOnlineSale