(ភ្នំពេញ)៖ ធនាគារ ហុង លីអុង កម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានដាក់ឱ្យដំណើរការសេវាកម្មធនាគារ ពេញលេញទី៧ នៅសាខាបឹងស្នោរ ដែលមានទីតាំងក្នុងបុរីប៉េងហួត ដោយបានពង្រីកសេវាកម្មរបស់ខ្លួនពីសេវាកម្មផ្នែកលក់ទៅសេវាកម្មធនាគារពេញលេញ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ហុង លីអុង ដើម្បីបំពេញតម្រូវការសេវាធនាគាររបស់ប្រជាជនកម្ពុជា ដែលកំពុងតែមានកំណើនជាលំដាប់ព្រមទាំងជម្រុញបរិយាបន្នហិរញ្ញវត្ថុក្នុងស្រុកផងដែរ។

ដោយមានទីតាំងស្ថិតក្នុងតំបន់ ដែលមានភាពមមាញឹកបំផុតមួយ ក្នុងចំណោមទីតាំងដែលមានភាពមមាញឹកបំផុតនានា ក្នុងរាជធានីភ្នំពេញ សាខាបឹងស្នោរនេះ នឹងបើកដំណើរការ ៧ ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ៤៖០០ល្ងាច ដើម្បីផ្ដល់ឱ្យអតិថិជននូវភាពងាយស្រួយក្នុងការធ្វើប្រតិបត្តិការសេវាធនាគារ។

ធនាគារមេ របស់ធនាគារហុង លីអុង កម្ពុជា ដែលមានទីស្នាក់ការនៅប្រទេសម៉ាឡេស៉ី មានមរតកសហគ្រិនភាពដ៏រឹងមាំជាង ១០០ឆ្នាំ និងជាគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុមួយដែលឈានមុខគេ ដែលបម្រើដល់តម្រូវការធនាគារ និងការផ្ដល់ប្រាក់កម្ចី ដ៏ទូលំទូលាយជូនអតិថិជន រួមមានអតិថិជនបុគ្គល អតិថិជនអាជីវកម្ម និងអតិថិជនសាជីវកម្មក្នុងប្រទេសម៉ាឡេស៉ី និងនៅក្នុងតំបន់ផងដែរ។ ធនាគារ ហុង លីអុង បានចាប់ផ្តើមប្រតិបត្តិការនៅប្រទេសកម្ពុជានា ឆ្នាំ២០១៣ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការរីកលូតលាស់ និងចូលរួមចំណែកក្នុង វិស័យធនាគារក្នុងប្រទេសកម្ពុជា ក៏ដូចជាការធានាឱ្យបានថារាល់សេវា និងផលិតផលទាំងអស់ដែលបានផ្ដល់ជូន គឺសមស្របតាមតម្រូវក្នុងជីវភាពប្រចាំថ្ងៃរបស់អតិថិជន តាមរយៈការរួមបញ្ចូលគ្នានៃឌីជីថល និងប្រជាជន ប្រកបដោយភាពពេញលេញ សុវត្ថិភាព ប្រសិទ្ធភាព និងមានភាពងាយស្រួល។

អភិបាលគ្រប់គ្រង និងជាអគ្គនាយកនៃ ធនាគារ ហុង លីអុង កម្ពុជា លោក Terrence Teoh បានថ្លែងថា «តម្រូវការសេវាធនាគារ និងហិរញ្ញវត្ថុ បានកើនឡើងជាលំដាប់ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃប្រាក់កម្ចី និងប្រាក់បញ្ញើ ប្រកបដោយសុខុមាលភាព ដែលជាសញ្ញាលើកទឹកចិត្តដល់ការពង្រីកវិស័យធនាគារនៅក្នុងស្រុក។ ការបើកដំណើរការសាខា ជាមួយនឹងការផ្ដល់ជូនសេវាធនាគារពេញលេញនេះ គឺជាការប្តេជ្ញាចិត្តរបស់ធនាគារ ហុង លីអុង ក្នុងការបង្កើនលទ្ធភាពទទួលបាននូវសេវាធនាគារ និងរួមចំណែកដល់វិស័យធនាគារនៅក្នុងស្រុក»

«លើសពីនេះទៀត វានឹងពង្រឹងគោលជំហររបស់ធនាគារ ហុង លីអុង នៅក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់នូវសេវាដ៏ល្អប្រសើរ ស្របតាមតម្រូវការរបស់អតិថិជនដែលកំពុងតែវិវត្តន៍ជាលំដាប់ ជាមួយនឹងបទពិសោធន៍ដ៏មានអត្ថន័យ និងការទទួលបាននូវផលិតផល និងសេវាកម្មដែលមានភាពសាមញ្ញងាយស្រួល និងពេញលេញ។ សំខាន់ជាងនេះទៅទៀត សាខានេះនឹងក្លាយជាទីតាំងទំនាក់ទំនងថ្មីមួយទៀតរវាងអតិថិជនជាមួយនឹង ធនាគារហុង លីអុង ក្នុងការទទួលយកសេវាធនាគារយ៉ាងងាយស្រួលក្នុងបរិយាកាសផ្ទាល់ខ្លួន»។ នេះបើតាមលោក Terrence Teoh ។

ភាពរីកចម្រើនផ្នែកសេវាធនាគារឌីជីថល និងការរីកលូតលាស់ការទូទាត់ដោយមិនប្រើសាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានពន្លឿនយ៉ាងឆាប់បន្ថែមទៀត ដោយសារជំងឺរាតត្បាត ទន្ទឹមនឹងការកើនឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) និងប្រជាប្រិយភាពនៃការប្រើប្រាស់ អ៉ីវ៉ាលេត (E-Wallet) ផងដែរនោះ លោក Terrence Teoh បានបន្ថែមទៀតថា «ដោយមានការចង្អុលទិសដៅនូវចក្ខុវិស័យស្នូលនៃសេវាកម្មធនាគារឌីជីថល (Digital at the Core ethos) របស់ធនាគារ ហុង លីអុង កម្ពុជា យើងប្តេជ្ញាចិត្តរីកលូតលាស់ជាមួយគ្នា ជាមួយនឹងប្រជាជនកម្ពុជា និងការរស់នៅតាមបែបឌីជីថលរបស់ប្រជាជនកម្ពុជា ដោយការផ្តល់ជូននូវប្រព័ន្ធធនាគារឌីជីថលដ៏ទូលំទូលាយ ដែលរួមមានសេវាធនាគារចល័តតាមរយៈ HLB Connect ការទូទាត់ឌីជីថលជាមួយ HLB Pay និងការបើកគណនីធនាគារតាមរយៈឌីជីថល និងសេវាធនាគារជាច្រើនទៀត»

ដើម្បីអបអរសាទរការបើកសម្ពោធសាខាដោយផ្តល់សេវាធនាគារពេញលេញនេះ និងជួយសម្រួលដល់ការវិវត្តន៍នូវអាជីវកម្មបែបឌីជីថល នៅក្នុងសហគមន៍បុរីប៉េងហួតបឹងស្នោរ តាមរយៈការជំរុញឱ្យមានការទទួលយកការទូទាត់តាមប្រព័ន្ធឌីជីថល ធនាគារ ហុង លីអុង នឹងដាក់ចេញនូវយុទ្ធនាការចំនួន ៣ ដោយផ្តល់រង្វាន់ដល់អតិថិជនបុគ្គល និងអតិថិជនពាណិជ្ជករ រួមមាន កម្មវិធីអតិថិជនណែនាំអតិថិជនថ្មី ដោយអតិថិជន និងអ្នកណែនាំ នឹងទទួលបានទឹកប្រាក់ចំនួន ៨៨ ដុលា្លរអាមេរិក។

លើសពីនេះទៀត ម្ចាស់អាជីវកម្មចំនួន ១៦៨ រូបដំបូងក្នុងសហគមន៍ប៉េងហួត នឹងទទួលបានទឹកប្រាក់ចំនួន ៨៨ ដុលា្លរអាមេរិក ដោយគ្រាន់តែធ្វើប្រតិបត្តិការជាមួយធនាគារយើងខ្ញុំ និងជាចុងក្រោយគឺ កម្មវិធីប្រាក់បញ្ញើមានកាលកំណត់បង្កើនអត្រាការប្រាក់ ដែលផ្ដល់ជូនការប្រាក់បន្ថែម ០.២៥% ដល់ការបន្តដាក់ប្រាក់បញ្ញើមានកាលកំណត់ឡើងវិញ ដែលបើកក្នុងអំឡុងពេលយុទ្ធនាការនេះ៕