(ភ្នំពេញ)៖ ក្រុមហ៊ុន សែលកាត បានអបអរសាទរចំពោះអតិថិជនមហាសំណាង ដែលបានឈ្នះរង្វាន់លុយសុទ្ធមហាសាលដល់ទៅ ៤ ម៉ឺនដុល្លារពីកម្មវិធី «ឈ្នះលុយសុទ្ធ ១ ម៉ឺនដុល្លាររៀងរាល់ថ្ងៃ» ពី សែលកាត។

អតិថិជនមហាសំណាងរូបនេះមានឈ្មោះថា នុត លន ដែលមានអាសយដ្ឋាននៅភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។ លោកបានឈ្នះរង្វាន់ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នូវចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់គឺ ៤ ម៉ឺនដុល្លារ។

លោកអ្នកដ៏អាចមានសំណាងឈ្នះលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាបន់នេះដែរជាមួយ សែលកាត ដើម្បីទទួលបានសំណាងរង្វាន់លុយសុទ្ធទាំងនេះ មកបំពេញក្តីស្រមៃក្នុងជីវិត។

អតិថិជនសែលកាតទាំងអស់ នៅតែមានឱកាសទទួលបានសំណាងនេះ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ ៨៨៨៨ រួចចុចលេខ ១ ដើម្បីចូលរួមលេងរាល់ថ្ងៃ ឬលេខ ២ ដើម្បីចូលរួមលេងថ្ងៃនេះ។

កម្មវិធីឈ្នះលុយសុទ្ធ ១ ម៉ឺនដុល្លាររៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន ១ ម៉ឺនដុល្លាររៀងរាល់ថ្ងៃ។ ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១០ ម៉ឺនដុល្លារឯណោះ។

សូមតាមដានផ្សាយផ្ទាល់ការចាប់រង្វាន់នៅម៉ោង ៦៖៥០ នាទីរៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕