(ភ្នំពេញ)៖ ស្របពេលដែលយើងស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល និងត្រៀមខ្លួនអបអរពិធីបុណ្យចូលឆ្នាំចិននាពេលឆាប់ៗខាងមុខនេះ អតិថិជនកំពុងទន្ទឹងរង់ចាំ ចំណាយពេលវេលាល្អនេះ ជាមួយមិត្តភក្តិនិងក្រុមគ្រួសារ។ ដើម្បីញ៉ាំងឲ្យបទពិសោធន៍ទាំងអស់នេះកាន់តែពិសេស ឥឡូវនេះ ស្រាបៀរ Heineken® ផ្តល់ជូននូវតម្លៃពិសេស គឺ ១៦ដុល្លារ សម្រាប់ស្រាបៀរ Heineken® កេសធំដែលមាន ២៤កំប៉ុង និង ៨ដុល្លារ សម្រាប់ស្រាបៀរ Heineken® កេសតូចដែលមាន ១២កំប៉ុង។ ការផ្តល់ជូននេះអនុវត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា «ស្រាបៀរ Heineken® គឺជាម៉ាកយីហោលំដាប់កំពូលរបស់យើង ដែលត្រូវបានទទួលស្គាល់ដោយសារគុណភាពដ៏ពិសេសរបស់វា។ មិនថាអ្នកនៅទីណានៃពិភពលោក អ្នកប្រាកដជានឹងទទួលបាននូវរសជាតិដ៏អស្ចារ្យនេះ ក៏ដូចជាភាពរីករាយដែលអ្នកគាំទ្រស្រាបៀររបស់យើងបានទទួល អស់រយ:ពេលជិត ១៥០ ឆ្នាំមកហើយ។ យើងសង្ឃឹមថាស្រាបៀរ Heineken® នឹងបង្កើននូវភាពអស្ចារ្យដល់អតិថិជនជាច្រើនរបស់យើងក្នុងឆ្នាំ ២០២២ នេះ ខណ:ដែលយើងធ្វើដំណើររួមគ្នាឆ្ពោះទៅកាន់ឆ្នាំថ្មីឲ្យកាន់តែល្អប្រសើរ!»។

ជាមួយរសជាតិដ៏ប្រណិតនិងស្រស់ស្រាយ ស្រាបៀរ Heineken® គឺជាគ្រឿងបន្ថែមដ៏សមស្របបំផុតសម្រាប់ អាហារពេលល្ងាចដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មី។ សូមបង្កើនភាពរីករាយជាមួយក្រុមគ្រួសារនិងមិត្តភក្តិក្នុងអំឡុង បុណ្យចូលឆ្នាំចិនខាងមុខនេះ ជាមួយស្រាបៀរ Heineken® ឬធ្វើជាភ្ញៀវដ៏ល្អបំផុតដោយផ្តល់អំណោយឆ្នាំថ្មីនូវ ស្រាបៀរ Heineken®។

ដំណឹងដ៏រំភើបជាច្រើនទៀតនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដូច្នេះសូមរង់ចាំតាមដាន បណ្ដាញសង្គមរបស់ស្រាបៀរ Heineken® សម្រាប់ព័ត៌មានបន្ថែម។
សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ Heineken® ដូចខាងក្រោម៖
Facebook: https://www.facebook.com/heineken
Instagram: https://www.instagram.com/heineken_kh/