(ប៉ារីស)៖ UEFA Champions League ជាពានកម្រិតទី១ នៅអឺរ៉ុបដែលគ្រប់កីឡាករ និងក្លិបចង់ឈ្នះជើងឯកនេះ ជារៀងរាល់ឆ្នាំ។

ពានដ៏មានប្រជាប្រិយភាពដែលត្រូវចាប់ផ្តើមលេងជារៀងរាល់ខែកញ្ញា ដល់ខែឧសភានោះ ក៏មានកីឡាករច្រើនប្រជែងគ្នាស៊ុត ដើម្បីឈ្នះស្បែកជើងមាសផងដែរ ក្រៅពីជួយក្លិបប្រាថ្នាយកពានហើយនោះ និងមានកីឡាករតែ ៥នាក់ប៉ុណ្ណោះដែលរកបានច្រើនគ្រាប់ជាងគេដល់បច្ចុប្បន្ន ដោយមាន ១នាក់បានប្រកាសចូលនិវត្តន៍ទៅហើយដែរ។

១៖ Cristiano Ronaldo កំពុងលេងឲ្យក្លិបអង់គ្លេស Manchester United រកបាន ១៤០គ្រាប់ច្រើនជាងគេបំផុត នៅពេលប្រកបអាជីពក្នុងក្លិប Real Madrid, Juventus និងបច្ចុប្បន្នលេងឲ្យក្លិបបិសាចក្រហម Man Utd។


២៖ Lionel Messi កំពុងលេងឲ្យក្លិបបារាំង Paris Saint-Germain រកបាន ១២៥គ្រាប់ កាលនៅជាកីឡាកររបស់ក្លិបអេស្ប៉ាញ FC Barcelona ផងដែរ។

៣៖ Robert Lewandowski កំពុងលេងឲ្យក្លិបអាល្លឺម៉ង់ Bayern Munich រកបាន ៨២គ្រាប់កាលនៅជាកីឡាកររបស់ Borussia Dortmund ផងដែរ។


៤៖ Karim Benzema កំពុងលេងឲ្យក្លិប Real Madrid រកបាន ៧៦គ្រាប់។


៥៖ Raul អតីតកីឡាករ Real Madrid ក៏រកបាន ៧១គ្រាប់ផងដែរ ដ្បិតរូបគេប្រកាសចូលនិវត្តន៍ពីបាល់ទាត់ជាផ្លូវការ កាលឆ្នាំ២០១៥ កន្លងទៅ៕