(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់ Udinese បានចុះកិច្ចសន្យាជាមួយខ្សែការពារក្លិប Arsenal កីឡាករ Pablo Mari លេងក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាលនេះ។ នេះបើតាមការប្រកាសពីក្លិបរបស់អ៉ីតាលី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

កីឡាករវ័យ ២៨ឆ្នាំ សញ្ជាតិអេស្ប៉ាញរូបនេះបានតស៊ូសម្រាប់ពេលវេលានៃការប្រកួតជាមួយនឹងក្លិបលេងនៅ Premier League ក្នុងរដូវកាលនេះ បានបង្ហាញខ្លួន ៣ប្រកួតក្នុងការប្រកួតទាំងអស់របស់គេ។

Mari ដំបូងឡើយបានចូលរួមជាមួយ Arsenal លេងក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបប្រេស៊ីល Flamengo កាលពីខែមករា ឆ្នាំ២០២០ មុនពេលប្តូរទៅជាលេងជាអចិន្ត្រៃយ៍ ៦ខែក្រោយមក ប៉ុន្តែលោកបានបង្ហាញខ្លួនត្រឹមតែ ២២ប្រកួតប៉ុណ្ណោះក្នុងរយៈពេល ២ឆ្នាំសម្រាប់ក្លិប ដែលមានមូលដ្ឋាននៅទីក្រុង London នេះ៕