(យ៉ាអ៊ូនដេ)៖ ក្នុងជំនួបដែលក្រុមកាមេរ៉ូន (Cameroon) យកឈ្នះក្រុមកូម៉ូរ៉ូ (Comoros) 2-1 ក៏មានការប៉ះទង្គិចគ្នាដែលរបាយការណ៍បង្ហាញថាមានមនុស្សប្រមាណ ៦នាក់បានស្លាប់និងជាច្រើននាក់ទៀតបានរងរបួសនៅខាងក្រៅទីលានកីឡដ្ឋានការប្រកួតពាន Africa Cup of Nations ដែលមានប្រទេសកាមេរ៉ូន ជាម្ចាស់ផ្ទះរៀបចំការប្រកួត។ នេះបើតាមប្រភពពី BBC បានចេញនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

របាយការណ៍បានបង្ហាញថា អ្នកគាំទ្របាល់ទាត់មានការពិបាកចូលទៅកាន់កីឡាដ្ឋាន Olembe ដែលស្ថិតក្នុងរដ្ឋមួយក្នុងទីក្រុងយ៉ាអ៊ូនដេ (Yaounde) ខណៈកីឡដ្ឋានមានសមត្ថភាពផ្ទុក ៦ម៉ឺននាក់តែត្រូវរឹតត្បិតដោយសារវិបត្តិ COVID-19 បានកាត់បន្ថយមានមិនច្រើនជាង ៨០ភាពរយមានត្រឹម ៤៨,០០០នាក់ប៉ុណ្ណោះ។

លោក Naseri ដែលជាអភិបាលរដ្ឋតំបន់កណ្តាលមួយនៃប្រទេសកាមេរ៉ូន បាននិយាយថាប្រហែលជាមានមនុស្សជាច្រើនបានស្លាប់និងរងរបួស ហើយសេចក្ដីរាយការណ៍ដទៃទៀតបាននិយាយថា មានកុមារមួយចំនួនបានសន្លប់បាត់ស្មារតី នៅអំឡុងពេលរបាយការណ៍ពីមន្ត្រីការប្រកួតបានបង្ហាញថា មានមនុស្សប្រមាណជាង ៥ម៉ឺននាក់ព្យយាមចូលរួម។

ហើយនេះជាការសោកស្តាយមួយក្នុងជំនួបវគ្គ ១៦ក្រុមរវាងម្ចាស់ផ្ទះកាមេរ៉ូន ដែលបានយកឈ្នះក្រុមកាម៉ូរ៉ូ ២-១ នៃការប្រកួតប្រជែងឡើងវគ្គ ៨ក្រុមជាបន្ត ដ្បិតសហព័ន្ធបាល់ទាត់ CAF កំពុងធ្វើការសើបអង្កេតអំពីស្ថានភាព ដើម្បីទទួលបានរបាយការណ៍លម្អិតបន្ថែមនៅអ្វីដែលបានកើតឡើងនេះ៕