(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បានផ្តល់ឱកាសដល់យុវវ័យកម្ពុជាដែលមានទេពកោសល្យ មិនត្រឹមតែការរួមចំណែកជួយដល់សង្គម ក៏ដូចជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចអភិវឌ្ឍមុខជំនួញផ្ទាល់ខ្លួន តាមរយៈការចូលរួមកម្មវិធី AIA 5-Star Elite Program។

គោលបំណងនៃកម្មវិធី គឺដើម្បីអភិវឌ្ឍសហគ្រិនឆ្នើមទូទាំងប្រទេស ដោយរៀបចំពួកគេឲ្យក្លាយជាទីប្រឹក្សាធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈ ដែលមានសមត្ថភាពពេញលេញក្នុងការជួយប្រជាជនកម្ពុជា ទទួលបានការរៀបចំផែនការ ការសន្សំ និងការការពារផ្នែកហិរញ្ញវត្ថុដ៏ស័ក្តិសមបំផុត។ កម្មវិធី 5-Star Elite Program បានបង្កើតដោយជោគជ័យនៅក្នុងប្រទេសជាច្រើន ដូចជា ប្រទេសម៉ាឡេស៊ី ប្រទេសចិន និងហុងកុង ហើយកំពុងត្រូវបានណែនាំជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា។

ក្នុងកម្មវិធី ក៏បានផ្តល់ឱ្យអ្នកចូលរួមនូវវគ្គបណ្តុះបណ្តាលយ៉ាងទូលំទូលាយ តាមរយៈ AIA Elite Academy ដែលផ្តល់ឱ្យពួកគេនូវជំនាញក្នុងការលក់ ការគ្រប់គ្រងភ្នាក់ងារ និងជំនាញផ្នែកផ្សេងៗទៀត។ អ្នកដែលជ្រើសរើសក្នុងកម្មវិធីនេះអាចទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការអភិវឌ្ឍន៍អាជីវកម្ម ការបណ្តុះបណ្តាលនៅក្រៅប្រទេស ឧបករណ៍ និងដំណើរការឌីជីថលដើម្បីជួយផ្សព្វផ្សាយ ម៉ាកយីហោ និងការបង្កើតភាពជាអ្នកដឹកនាំអាជីវកម្ម ព្រមទាំងរចនាសម្ព័ន្ធការងារ ការគាំទ្រ និងការណែនាំពីការគ្រប់គ្រងរបស់ AIA Cambodia ។

លោក Andrew Loh អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia មានប្រសាសន៍ថា «AIA ប្តេជ្ញាធ្វើឱ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាប្រសើរឡើង តាមរយៈការវិនិយោគលើធនធានមនុស្ស ដែលជាមូលធនដ៏សំខាន់បំផុតរបស់យើង។ កម្មវិធី 5-Star Elite មានគោលបំណងមិនត្រឹមតែផ្តល់ឱកាសដល់ប្រជាជនកម្ពុជា និងអាចឱ្យពួកគេដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើនការជ្រៀតចូលផ្នែកធានារ៉ាប់រងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យពួកគេនូវជំនាញ ចំណេះដឹង និងការផ្តល់រង្វាន់លើកទឹកចិត្តដល់ការបំពេញការងារក្នុងផែនការហិរញ្ញវត្ថុ។ សំខាន់ជាងនេះទៅទៀត អ្នកចូលរួមនឹងមានឱកាសទទួលបាននូវចំណេះដឹង និងបទពិសោធន៍ល្អៗ ប្លែកៗជាច្រើន តាមរយៈការផ្សព្វផ្សាយអំពីសារៈសំខាន់នៃការធានារ៉ាប់រងអាយុជីវិត ហើយជាចុងក្រោយ រួមចំណែកជួយដល់ប្រជាជនកម្ពុជាកាន់តែច្រើនឱ្យមានសុខភាពល្អ និងជីវិតកាន់តែប្រសើរឡើង»

លោក Vincent Chong ប្រធានភ្នាក់ងារ AIA Cambodia បានមានប្រសាសន៍ថា «ដោយសារការជ្រៀតចូលផ្នែកធានារ៉ាប់រងនៅទីនេះ នៅមានកម្រិតទាបប្រៀបធៀបទៅនឹងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដែលជាឱកាសយ៉ាងធំក្នុងការរីកចម្រើន។ កម្មវិធី 5-Star Elite មានគោលបំណងមិនត្រឹមតែវិនិយោគលើប្រជាជនកម្ពុជា និងផ្តល់ឱកាសក្នុងការដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយអភិវឌ្ឍឧស្សាហកម្មនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យពួកគេនូវរង្វាន់លើកទឹកចិត្ត ក៏ដូចជាឱកាសការងារក្នុងការធ្វើផែនការហិរញ្ញវត្ថុផងដែរ»

កម្មវិធីឱកាសអាជីវកម្មដ៏អស្ចារ្យរបស់យើងនាពេលថ្មីៗនេះ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅ Hyatt Regency Phnom Penh បានទាក់ទាញអ្នកចូលរួមជិត ២០០នាក់សុទ្ធតែជាអ្នកមានទំនុកចិត្តខ្ពស់អំពីឧស្សាហកម្មនេះ និងមានបំណងគិតគូរពិចារណា លើការធានារ៉ាប់រងជាអាជីពរយៈពេលវែង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការណែនាំ និងការបណ្តុះបណ្តាលដែលត្រឹមត្រូវ យើងនឹងអាចអភិវឌ្ឍការរៀបចំផែនការជីវិត ដែលមានគុណភាពបានក្នុងរយៈពេលពី ៣ ទៅ៥ ឆ្នាំខាងមុខ។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី AIA 5-Star Elite Program, AIA Elite Academy និងស្វែងយល់ពីរបៀបក្នុងការជួយអ្នក ដើម្បីជួយមនុស្សជុំវិញខ្លួនអ្នក សូមអ៊ីម៊ែលមកកាន់[email protected] ឬចូលទៅកាន់ហ្វេសប៊ុកផេក AIA Cambodia Elite Academy៕