(ភ្នំពេញ)៖ ដោយមើលឃើញពីការគាំទ្រជាច្រើនពីសំណាក់ប្រជាពលរដ្ឋកម្ពុជា មកលើភេសជ្ជះប៉ូវកម្លាំងខារ៉ាបាវ ដែលជាភេសជ្ជះដែលមានរសជាតិផ្អែមឆ្ងាញ់ និងដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារជំងឺកូវីដ១៩ ក្រុមហ៊ុនខារ៉ាបាវនៅក្នុងឆ្នាំ២០២២នេះ បានបន្តបន្ថែមរង្វាន់ធំ ជាច្រើនរង្វាន់ បន្ថែមទៀតហើយ។

ក្រុមហ៊ុនខារ៉ាបាវ បានបន្ថែមរង្វាន់ធំៗជាច្រើនរួមមាន៖ ទឹកប្រាក់១០០លានរៀល ២០០រង្វាន់, ១០លានរៀល ២០០រង្វាន់, ម៉ូតូហុងដាឌ្រីម ២០០គ្រឿង ទូរសព្ទ Iphone ២០០គ្រឿង ទូរសព្ទOppo ២០០គ្រឿង, ១លានរៀន ១០០០រង្វាន់ ព្រទាំងខារ៉ាបាវរាប់លានកំប៉ុងថែមទៀតផង។

ប្រធានទីផ្សារក្រុមហ៊ុនខារ៉ាបាវ បានគូសបញ្ចាក់ថា នៅឆ្នាំកន្លងទៅនេះ មានអតិថិជនច្រើនណាស់ដែលបានឈ្នះរង្វាន់ធំ និងទទួលបានរង្វាន់គួជាទីគាប់ចិត្ត ហើយពួកគាត់សប្បាយរីករាយជាខ្លាំង ព្រោះបានជួយកែរប្រែរជីវភាពគ្រួសាររបស់គាត់មួយកំរិតធំ។ លោកបន្តថាក្នុងឆ្នាំ២០២២នេះ ខារ៉ាបាវនឹងធ្វើឱ្យអតិជន ជាច្រើននាក់ទៀត បានផ្លាស់ប្តូរជីវភាពរបស់គាត់ឱ្យកាន់តែប្រសើរឡើងជាងមុនផងដែរ៕