(ភ្នំពេញ)៖ ចង់បានគេហដ្ឋានចៀសផុតពីបញ្ហាជ្រាបទឹក ជាមួយអ្នកជំនាញការពារជម្រាបទឹកជាង ១៥ឆ្នាំ ដែលមានផលិតផល ជាច្រើន តាំងពីគ្រឹះក្រោមដីរហូតដល់អគារទាំងមូល សូមកុំភ្លេចក្រុមហ៊ុន «បូទីកា»

បូទីកា បានបង្ហាញនូវផលិតផលមួយក្នុងចំណោមផលិតផលទាំងអស់ ហើយក៏ជាផលិតផលដែលកំពុងពេញនិយមផងដែរនោះ គឺ Botica Bosco ជាប្រភេទភ្នាសការពារជម្រាបទឹក ដែលមានគុណភាពខ្ពស់ ដែលមានភាពយឺតរហូតដល់ ២៥០ភាគរយ រក្សាភាពយឺត និងជាប់ស្វិតបានល្អ ដែលអាចប្រើប្រាស់បានសម្រាប់ បន្ទប់ទឹក អាងហែលទឹក វេរ៉ង់ដា ដំបូលប្លង់សេ។

សូមបញ្ជាក់ដែរថា បូទីកា ក៏មានផលិតផលជាច្រើនទៀត ក្នុងការដោះស្រាយបញ្ហាជូនបងប្អូនដូចជា៖ កៅស៊ូអ៊ុត កៅស៊ូបិត ទឹកលាយបេតុង កាវឡាតិច ជ័រ PVC និងជ័ររីករួមមាឌសម្រាប់តំណរបេតុង ម្សៅទប់ទឹក ទឹកកាវរំលាត់ទឹក ដែលបានប្រើប្រាស់នៅតាមសំណង់អគារបុរីខុនដូជាច្រើននៅកម្ពុជា ដូចជា៖ សសយក តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ស្រាបៀកម្ពុជា ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ជាដើម៕