(ភ្នំពេញ)៖ ភ្ញៀវកិត្តិយសជាង១០០នាក់ បានជួបជុំពិសាអាហារ ទស្សនាការសម្តែងក្បាច់រាំ ប្លែកអស្ចារ្យ ស្តាប់តន្ត្រីពិរោះៗ និងពិសេសភ្លក់រសជាតិដ៏ស្រស់បំផុតនៃ CAMBODIA PREMIUM DRAFT BEER ដែលជាប្រភេទស្រាបៀរ ព្រីមៀម ដ្រាហ្វ ច្រកចូលដបដំបូងបង្អស់នៅកម្ពុជា ក្នុងកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

កម្មវិធីបានធ្វើឡើង នៅរាត្រីថ្ងៃទី០៦ ខែមេសា នៅឯសណ្ឋាគារលំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ។

ការជួបជុំក្រោមបរិយាកាសដ៏រីករាយដើម្បីអបអរផលិតផលថ្មីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ផ្សេងទៀត និងភ្ញៀវកិត្តិយសដែលជាដៃគូពាណិជ្ជកម្មទូទាំងប្រទេសរួមមានម្ចាស់ភោជនីយដ្ឋាន ផាប់ និងកន្លែងកម្សាន្តនានា។

អ្នកឧកញ៉ា លាង ឃុន បានថ្លែង៖ «ខ្ញុំមានទំនុកចិត្តជាខ្លាំងថា CAMBODIA PREMIUM DRAFT BEER នឹងក្លាយជាជម្រើសថ្មីដ៏ល្អបំផុតសម្រាប់អតិថិជន ថែមទាំងចូលរួមពង្រីកអាជីវកម្មរបស់ដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសឲ្យកាន់តែរីកដុះដាល់បន្ថែមទៀត»

អ្នកឧកញ៉ា ឲ្យដឹងដែរថា តាមរយៈផលិតផលថ្មីនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អាចពង្រីកខ្លួនកាន់តែធំក្នុងទីផ្សារស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា ហើយក្លាយខ្លួនជាក្រុមហ៊ុនល្អបំផុតមួយនៅតំបន់អាស៉ី ដែលទទួលបានការកោតសរសើរ និងគោរពផងដែរ។

ទន្ទឹមនឹងនេះ លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើបទបង្ហាញយ៉ាងអស្ចារ្យអំពីប្រវត្តិនៃការរីកចម្រើនរបស់ក្រុមហ៊ុន លក្ខណៈពិសេសរបស់ CAMBODIA PREMIUM DRAFT BEER និងបញ្ជាក់ថានេះគឺជាស្នាដៃដ៏ថ្មីអស្ចារ្យមួយទៀតដែលពុំធ្លាប់មានពីមុនមកនៅកម្ពុជា។
CAMBODIA PREMIUM DRAFT BEER គឺជាស្រាបៀរដ្រាហ្វច្រកចូលដបដំបូងបង្អស់នៅកម្ពុជាផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Flash Pasteurization បច្ចេកវិទ្យា Special Filler ផ្កាហប់ពិសេស (Special Hops) មានរសជាតិស្រស់បំផុតឬ Super Fresh និងមានអាយុកាលរហូតដល់ទៅ១៨០ថ្ងៃ ច្រកក្នុងដបពណ៌បៃតង។

ក្រោយភ្លក់រសជាតិស្រាបៀរថ្មីនេះ ដៃគូពាណិជ្ជកម្ម និងភ្ញៀវកិត្តិយសបានលាន់មាត់សរសើរអំពីរសជាតិស្រស់បំផុត ក្លិនឈ្ងុយ និងពិសេសស្ងប់ស្ងែងទៅលើរូបរាងដបយ៉ាងប្រណិតដែលមានឡាប៊ែលពិសេសអាចបញ្ចេញពន្លឺនៅពេលប៉ះជាមួយភ្លើង UV ក្នុងកន្លែងងងឹតឬ Glow in the dark។

រាត្រីដ៏អស្ចារ្យនេះ បានបញ្ចប់ជាមួយនឹងស្នាមញញឹម ភាពសប្បាយរីករាយ ក្តីជឿជាក់ និងការត្រៀមខ្លួនរួចជាស្រេចរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងដៃគូពាណិជ្ជកម្មដើម្បីណែនាំ CAMBODIA PREMIUM DRAFT BEER ជូនដល់អតិថិជនរបស់ខ្លួន៕