(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ វិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) ដែលមានការទទួលស្គាល់ជាអន្តរជាតិ នឹងរៀបចំព្រឹត្តិការណ៍ Open House មួយក្នុងបរិវេណវិទ្យាស្ថានទាំងមូល ដោយអនុញ្ញាតឲ្យសាធារណជន សិស្សនិស្សិត ដែលចាប់អារម្មណ៍ចង់ស្វែងយល់បន្ថែម ពីជំនាញវិជ្ជាជីវៈធ្វើម្ហូបអាហារ ចូលរួមដោយសេរី និងឥតគិតថ្លៃ។

ព្រឹត្តិការណ៍ Open House នេះនឹងមានសកម្មភាពកំសាន្ដ និងចំណេះដឹងជាច្រើនដូចជា ការរៀនធ្វើនំដោយឥតគិតថ្លៃ សំណួរអំពីម្ហូបអាហារ ការប្រកួតប្រជែង និងសកម្មភាពជាច្រើនទៀត។ ដោយឡែកសម្រាប់កម្មវិធីសិក្សាថ្មី នឹងចាប់ផ្ដើមចូលសិក្សានៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។

ព្រឹត្តិការណ៍ Open House នេះនឹងរៀបចំឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង៩៖០០នាទីព្រឹកដល់ម៉ោង២៖០០នាទីរសៀល ក្នុងបិរវេណវិទ្យាស្ថានម្ហូបអាហារកម្ពុជា។

សម្រាប់ការចូលរួមក្នុងកម្មវិធី Open House សូមសាធារណជនកក់កន្លែងវិទ្យាស្ថានម្ហូបអាហារកម្ពុជា តាមរយៈទូរស័ព្ទ ឬ Telegram លេខ៖ ០១១ ៧៦៧ ១៣៦ ឬតាមរយៈ Facebook Page៖ https://www.facebook.com/acac.cambodia