(បាត់ដំបង)៖ ឱកាសមើលប្រដាល់ផ្ទាល់ភ្នែក និងទទួលបានភាពសប្បាយរីករាយ មកដល់ហើយសម្រាប់អ្នករស់នៅខេត្តបាត់ដំបង ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ធំអស្ចារ្យមិនធ្លាប់មានពីមុខមកនេះ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៤ ខែឧសភា ខាងមុខនេះ។

អ្នករស់នៅក្នុងតំបន់អាចអញ្ជើញចូលរួមទស្សនាដោយឥតគិតថ្លៃ និងចូលរួមលេងហ្គេមសប្បាយៗ ព្រមទាំងមានឱកាសឈ្នះរង្វាន់ដូចជាធុងទឹកកកខ្នាតតូច អាវយឺត និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពិសេសអាចរាំលេងកម្សាន្តជាមួយចង្វាក់ EDM និងទិញផលិតផលជាច្រើនរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាមួយនឹងការផ្តល់ជូនពិសេស។ ផលិតផលរួមមាន ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ទឹកក្រូចអាយស៍ IZE និងស្រាបៀរ កម្ពុជា។

ទោះជាការប្រកួតធ្វើឡើងនៅខេត្តបាត់ដំបងក្តី ក៏ពលរដ្ឋទូទាំងប្រទេសអាចទស្សនាបានតាមកញ្ចក់ទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ឬតាមរយៈការផ្សាយបន្តផ្ទាល់លើទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia

នេះគឺជាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ពិភព IPCC និងប្រាក់លានច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានក្នុងវិស័យប្រដាល់រៀបចំដោយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ក្រោមការឧបត្តម្ភផ្តាច់មុខពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ។

ព្រឹត្តិការណ៍នេះ នឹងរៀបចំនៅ១២ខេត្តក្រុងរួមមាន ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងវគ្គផ្តាច់ព្រ័ត្រនៅក្នុងរាជធានីភ្នំពេញវិញ៕